កម្សាន្ត៖ ថ្មីៗនេះ លោក រ៉ាយុទ្ធ ដែលធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយ វណ្ណដា បានបង្ហោះវីដេអូដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងវីដេអូនោះ បង្ហាញពី តារា TikTok ២នាក់ ដែលគេស្គាល់ថាជា G-Devith ទី២ និង វណ្ណដាទី២ នេះ ត្រូវបានរ៉ាយុទ្ធប្រាប់ឲ្យត្រូវគ្នាវិញ កុំខឹងខុសខឹងខាត។

G-Devith 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាប្រុសទាំង២នាក់នេះ តែងខ្លួនស្រដៀងទៅនឹង G-Devith និង វណ្ណដា មែនទែន ទាំងកាយវិការ និង មុខមាត់។ គួរបញ្ជាក់ផងដែរថា តារារ៉េបទាំងពីរខាងលើ គឺជាដៃគូប្រកួតប្រជែងនៅក្នុងវិស័យតន្ត្រីចម្រៀងរ៉េប ដែលត្រូវបានមហាជនតាមដានជាងគេ។

 វណ្ណដា

រីឯអ្វីដែលកាន់តែធ្វើឲ្យវីដេអូមួយនេះកាន់តែទាក់ទាញទៀតនោះគឺ រ៉ាយុទ្ធ ប្រាប់អ្នកទាំងពីរឲ្យឈប់ងរគ្នា ដូចបំណងដែលហ្វេនៗរបស់ G-Devith និង វណ្ណដា ចង់ឲ្យអ្នកទាំងពីរងាកមកចាប់ដៃគ្នាវិញ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាវីដេអូលក្ខណៈលេងសើចតែប៉ុណ្ណោះ គេគ្មានបំណងនិយាយដល់តារារ៉េបទាំងពីរនោះទេ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ harayuth23

@harayuth23 ខឹងខុសខឹងខាតណា អូនទាំង2 កុំ(ងរ) គ្នាពេក😘 @VannTa_វណ្ណតា @Reach✨ #justforfun #harayuth #harayuth23 #cambodia ♬ ងរ - Speedup - Jah Deth
video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា