កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា តារាចម្រៀងប្រុសដែលមានទេពកោសល្យផ្នែកខាងឧបករណ៍តន្ត្រីខ្មែរ លោក វណ្ណថាន និង វណ្ណដា តារារ៉េបដ៏ល្បីល្បាញគឺជាមិត្តរួមការងារ ដែលមានភាពស្និតស្នាលនឹងគ្នាមែនទែន។

វណ្ណថាន និង វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាប្រុសដៃឯករូបនេះ បានបង្ហោះវីដេអូជាមួយនឹង វណ្ណដា ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍អស់សំណើចជាខ្លាំង។ នៅក្នុងនោះ ម្ចាស់បទ កម្លោះស្រុកខ្មែរ ទាំងពីរនាក់ បានថតវីដេអូបែបកំប្លែង ដោយដាក់ Filter គួរឲ្យអស់សំណើច សូម្បីតែវណ្ណដា ដែលកំពុងតែថតក៏អស់សំណើចនឹងមុខខ្លួនឯងដែរ។

វណ្ណថាន និង វណ្ណដា

មិនតែប៉ុណ្ណោះ នេះជាចំណីអារម្មណ៍ថ្មីសម្រាប់អ្នកគាំទ្រផងដែរ ដោយពួកគេ មិនដែលឃើញ វណ្ណដា លេងសើចថតជាមួយទឹកមុខបែបនេះពីមុនមកនោះទេ។ បន្ទាប់ពីហ្វេនឃើញហើយ​ នាំគ្នាចុច Like និងចែករំលែកពេញបណ្ដាញសង្គម ព្រោះតែ វណ្ណថាន និង វណ្ណដា ខ្ជូតពេក៕

វណ្ណថាន និង វណ្ណដា

ប្រភព៖ Vanthan

@vanthanofficial ស្មានតែអត់​ Filter 😂😂🤣 #vanthan #vannda ♬ original sound - SmritiAalap
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា