យល់ដឹង៖ អ្នកដែលគិតថាខ្លួនឯងមានសាច់ខ្លាំង តែងតែប្រាថ្នាចង់សម្រកទម្ងន់ ព្រោះការធាត់ខ្លាំងពេកអាចធ្វើឲ្យអ្នកងាយរងនឹងជំងឺផ្សេងៗដូចជាស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេលដែលអ្នកកំពុងដើរទៅរកគោលដៅចង់សម្រកទម្ងន់នោះ ក៏មានទម្លាប់ខ្លះដែលអ្នកចូលចិត្តធ្វើខ្លាំង ដែលបណ្ដាលឲ្យអ្នកកាន់តែឡើងគីឡូទាំងមិនដឹងខ្លួន៖

១. ញ៉ាំអាហារបែបមានសារធាតុមិនធ្វើឲ្យធាត់

មនុស្សសឹងតែគ្រប់គ្នាគិតថាការទទួលទានអាហារ ឬភេសជ្ជៈដែលដាក់ថា "Low-Fat" គឺធ្វើឲ្យអ្នកស្រកទម្ងន់ ប៉ុន្តែការពិតទៅ សារធាតុនៅក្នុងអាហារអស់ទាំងនោះ មានប្រូតេអ៊ីនតិចតួចណាស់ ហើយពួកគេបានប្រើប្រាស់ស្ករឬសារធាតុដទៃទៀតមកជំនួសវិញ។ កាលណាអ្នកទទួលទានវាហើយ អ្នកនឹងឆាប់ឃ្លានខ្លាំង ដូច្នេះអ្នកប្រាកដជាព្យាយាមស្វែងរកអាហារផ្សេងៗមកចម្អែតក្រពះបន្តទៀត។

២. រំលងអាហារពេលណាមួយ

ការពិតទៅ ការតមមិនញ៉ាំអាហារពេលព្រឹក ឬពេលល្ងាច ឬពេលថ្ងៃ អាចធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយព្រោះកាលណាអ្នកមិនញ៉ាំអាហារ ជាតិមេតាប៉ូលីសរបស់អ្នកចាប់ផ្ដើមធ្វើការយឺត ធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើននៅថ្ងៃបន្ទាប់។ ជំនួសឲ្យការរំលងមិនញ៉ាំអាហារនៅពេលណាមួយ អ្នកត្រូវញ៉ាំក្នុងបរិមាណតិច។

រូបភាពតំណាង

៣. ញ៉ាំលឿនពេក

ការញ៉ាំតម្រូវឲ្យអ្នកទំពារអាហារនោះឲ្យបានម៉ដ្ឋ តែបើសិនអ្នកមានទម្លាប់ចូលចិត្តញ៉ាំអាហារលឿនពេក គឺអ្នកត្រូវតែបញ្ឈប់ជាបន្ទាន់បើមិនចង់ឲ្យខ្លួនឯងឡើងទម្ងន់នោះ។ ក្រពះរបស់អ្នកត្រូវការពេលវេលា២០នាទីដើម្បីប្រាប់ទៅខួរក្បាលថាអ្នកឆ្អែតហើយដូច្នេះអាហារមួយៗរបស់អ្នក ត្រូវការប្រើពេលយ៉ាងតិច២០នាទីដើម្បីបង្ហើយវា។ អ្នកក៏ត្រូវទំពារឲ្យបាន២០ដងរាល់ការញ៉ាំមួយម៉ាត់ៗ។

៤. រវល់មើលទូរស័ព្ទឬទូរទស្សន៍នៅពេលទទួលទានអាហារ

នៅពេលអ្នករវល់តែផ្ដោតអារម្មណ៍មើលអ្វីផ្សេងអំឡុងពេលទទួលទានអាហារ ដូចជាទូរស័ព្ទ ឬទូរទស្សន៍ គឺអ្នកអាចប្រឈមនឹងការញ៉ាំអាហារសម្រន់បន្ថែមផ្សេងៗទៀតបន្ទាប់ពីបាយរួច ព្រោះអ្នកមិនបានចាប់អារម្មណ៍ផងថាអ្នកបានញ៉ាំអី ហើយអ្នកតែងតែញ៉ាំច្រើនជាងធម្មតានៅពេលមើលគ្រឿងអស់ទាំងនោះ។

រូបភាពតំណាង

៥. ញ៉ាំមួយម៉ាត់ៗច្រើនពេក

មានការស្រាវជ្រាវបង្ហាញថា អ្នកបានញ៉ាំងអាហារមួយម៉ាត់ៗច្រើនពេក គឺញ៉ាំអាហារលើសពីអ្វីដែលខ្លួនចង់បាន និងអ្វីដែលរាងកាយត្រូវការ។ ដំណោះស្រាយគឺអ្នកត្រូវចែកអាហារអ្នកជាចំណែកតូចៗហើយទទួលទានវាដោយមិនប្រញាប់ ដូច្នេះអ្នកអាចមានអារម្មណ៍ឆ្អែតឆ្អន់នឹងអាហាររបស់អ្នក។

៦. មិនតាមដានគីឡូរបស់អ្នក

កំហុសដ៏ធំបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់ គឺមិនបានឡើងតាមដានគីឡូរបស់ខ្លួន និងមិនដែលថ្លឹងជញ្ជីងជារៀងរាល់ថ្ងៃគឺមិនអាចដឹងទេថាគីឡូរបស់ខ្លួនឡើងឬស្រក។

រូបភាពតំណាង

៧. មិនបានយល់ដឹងទូលំទូលាយពីការហាត់ប្រាណ និងថែរក្សាសុខភាព

ការមិនបានហាត់ប្រាណ ក៏អាចធ្វើឲ្យអ្នកឡើងទម្ងន់ទាំងមិនដឹងខ្លួនដែរ បើសិនជាអ្នកនៅតែបន្តញ៉ាំអាហារច្រើនដោយគ្មានការធ្វើកាយចលនា៕  

រូបភាពតំណាង

ប្រភព៖: forbes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]