កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានបង្ហោះរូបភាព ក៏ដូចជាសារមួយទៅកាន់អ្នកគាំទ្រដែលកំពុងតែទន្ទឹងរងចាំអ្វីថ្មីៗពីលោក។ ជាមួយគ្នានេះ តារាប្រុសរូបនេះ បានបង្ហាញពីអារម្មណ៍របស់លោកថា អារម្មណ៍រំភើប សម្រាប់វិធី HipHop នៅកម្ពុជា។

វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ វណ្ណដា បានសរសេរថា សូមបើកទំព័រមួយទៀត នេះជាលើកដំបូងក្នុងរយៈជាយូរដែលផលិតកម្មទាំង ៤ ធ្វើការរួមគ្នាដើម្បីកសាងមហាវិថីមួយសម្រាប់ HipHop ជំនាន់ថ្មីនៅស្រុកខ្មែរ។ មិនតែប៉ុណ្ណោះ លោកពិតជាមានមោទនភាពដែលបានឈរនៅក្នុងចំណោមគ្រួសារ Rapper ដែលវាពិតជាអស្ចារ្យមែនទែន។

វណ្ណដា

គួរបញ្ជាក់ផងដែរថា តារារ៉េប វណ្ណដា និង តារារ៉េបល្បីៗប្រចាំប្រទេសកម្ពុជាប៉ុន្មានរូបទៀត នឹងធ្វើជាគណកម្មការនៅក្នុងកម្មវិធី The Rapper ដែលនឹងចាក់បញ្ចាំងឆាប់ៗខាងមុខនេះ៕

ប្រភព៖ Vann Da - វណ្ណដា

វណ្ណដា
វណ្ណដា និង តារារ៉េបល្បីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា