យល់ដឹង៖ ការកើនឡើងនៃសំណើមក្នុងខ្យល់អាកាសនៅរដូវភ្លៀង អាចបង្កភាពងាយស្រួលដល់ការលូតលាស់នៃបាក់តេរី ក៏ដូចជាបណ្តាលឲ្យគ្នាយើងកើតមុនមិនឈប់។ ថ្វីត្បិតតែការជ្រើសរើសផលិតផលថែរក្សាសម្រស់បានត្រឹមត្រូវ អាចជួយកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុមកលើស្បែកក៏ពិតមែន ប៉ុន្តែការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យស្បែកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចរារាំងការកើតមុនផងដែរ។
សារធាតុចិញ្ចឹមអ្វីខ្លះដែលអាចជួយបញ្ចៀសការកើតមុន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីពង្រឹងរនាំងការពារស្បែកប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង ស្រីៗយើងគួរបញ្ចូលសារធាតុចិញ្ចឹមសំខាន់ៗទាំង៥នេះទៅក្នុងរបបអាហារ៖
១. ស័ង្កសី
ស័ង្កសី គឺជាសារធាតុរ៉ែដ៏សំខាន់ដែលមានតួនាទីជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងគ្រប់គ្រងការផលិតផលប្រេង។ សារធាតុចិញ្ចឹមមួយប្រភេទនេះ អាចជួយកាត់បន្ថយការឡើងក្រហម និងរលាកស្បែក និងជួយជួសជុលស្បែកពីការបំផ្លាញដោយការកើតមុន។ អាហារដែលសម្បូរទៅដោយស័ង្កសី រួមមានគ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ និងផលិតផលផ្សំពីទឹកដោះគោ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. អាស៊ីដខ្លាញ់អូមេហ្គា៣
អាស៊ីដខ្លាញ់អូមេហ្គា៣ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ក៏ដូចជាកាត់បន្ថយការផលិតជាតិខ្លាញ់ដ៏មានប្រសិទ្ធភាព។ បន្ថែមពីនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ក៏ជួយពង្រឹងរនាំងការពារស្បែក និងរក្សាសំណើមដល់ស្បែក។ អាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣មានដូចជាត្រីសាម៉ុន ត្រីសាឌីន និងគ្រាប់ជីជាដើម។
៣. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានតួនាទីប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក និងបង្កឲ្យមានការកើតមុន។ ជាទូទៅ វីតាមីន C ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក ដែលអាចជំរុញការផលិតខូឡាជែន និងកាត់បន្ថយស្នាមមុន ហើយអាហារដែលសម្បូរទៅដោយវីតាមីន C រួមមានផ្លែក្រូច ស្ត្រប៊ឺរី ឃីវី និងម្ទេសប្លោក។ល។
៤. អាហារសម្បូរប្រូបាយអូទិក
សុខភាពពោះវៀនដំណើរការល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពស្បែក ពីព្រោះបើពោះវៀនយើងមានបញ្ហា នោះនឹងអាចបង្កឲ្យមានការរលាក និងបញ្ហាស្បែកផ្សេងៗ ដែលរួមមានការកើតមុន។ អាហារដែលសម្បូរទៅដោយប្រូបាយអូទិក (បាក់តេរីល្អ) អាចជួយរក្សាតុល្យភាព microbiota ពោះវៀន និងជួយឲ្យប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ។ ដូច្នេះហើយ គ្នាយើងគួរបញ្ចូលអាហារដែលផ្ទុកទៅដោយប្រូបាយអូទិក ដូចជាទឹកដោះគោជូរ ឬគីមឈី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]