កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងរ៉េបដែលកំពុងល្បីល្បាញក្នុងប្រទេសកម្ពុជា លោក វណ្ណដា បានបង្ហាញវត្តមានខ្លួននៅក្នុងកម្មវិធីមួយនៅឯប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ តារារ៉េបរូបនេះ បានឡើងច្រៀងបទ ​Solo ដោយអមជាមួយអ្នករាំទៀតនោះ ធ្វើឲ្យទស្សនីយភាពមួយនេះពិតជាអស្ចារ្យ។

វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្នោះ លោកបានច្រៀងបទនេះ លាយបញ្ចូលជាមួយតារាចម្រៀងរ៉េប វៀតណាម កាន់តែធ្វើឲ្យអ្នកទស្សនាជក់ចិត្តមែនទែន ស្ដាប់ហើយពិតជាមិនសរសើរមិនបាន។ យោងតាមប្រភពពីផេកអ្នកគាំទ្របានឲ្យដឹងថា លោក​ វណ្ណដា បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី The Rapper របស់ប្រទេសវៀតណាមនៅក្នុងវគ្គ Live Final season 3។

វណ្ណដា

គួរបញ្ជាក់ផងដែរថា តារាចម្រៀងខ្លួនតូចសម្លេងធំរូបនេះ ក៏ជាគណកម្មការនៃកម្មវិធី​ The Rapper Cambodia ផងដែរ។ ជាពិសេស តាមរយៈការសម្ដែងនៅលើឆាកនៃប្រទេសជិតខាងនេះ បានធ្វើឲ្យរូបលោក កាន់តែកើនប្រជាប្រិយភាព កំណើនអ្នកគាំទ្រនៅក្រៅប្រទេសក៏កាន់តែច្រើនឡើងៗ៕

វណ្ណដា

ប្រភព៖ THE VANNDA

រូបភាព​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

@dymario2 #rapvietmua3 ♬ original sound - Sunny ☀️ Cambodia 🇰🇭 - Sunny ☀️ Cambodia🇰🇭_/\_/\_/\
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា