យល់ដឹង៖ ការរលាកភ្លើង មិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចង់ជួបនោះទេ ប៉ុន្តែឧប្បត្តិហេតុខ្លះបានធ្វើឲ្យអ្នករលាកភ្លើងដោយមិនបានប្រុងប្រយ័ត្ន។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការរលាកភ្លើងបែងចែកជាបីដំណាក់កាលគឺ កម្រិតស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់។ ជាទូទៅ ការរលាកកម្រិតមធ្យម និងកម្រិតធ្ងន់ ត្រូវការការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ ដោយគ្រូពេទ្យជំនាញ ប៉ុន្តែបើសិនអ្នកត្រឹមតែរលាកទឹកក្ដៅ ឬរលាកភ្លើងបន្តិចបន្តួច អ្នកអាចព្យាបាលវាភ្លាមៗនៅផ្ទះដោយខ្លួនឯង ទម្រាំទៅពិនិត្យនៅមន្ទីរពេទ្យ៖

១. ធ្វើឲ្យកន្លែងរលាកនោះត្រជាក់ឡើងវិញ

ចំណុចដំបូងគេពេលអ្នករលាកភ្លើងកម្រិតស្រាល គឺត្រូវតែស្ទុះទៅត្រាំទឹកត្រជាក់ (មិនមែនកក) នៅលើកន្លែងរលាកនោះ ឬក៏យកក្រណាត់ត្រជាក់ណាមួយ មកដាក់នៅលើកន្លែងរលាកនោះ តែហាមដាច់ខាតមិនត្រូវប្រើទឹកកកដាក់ពីលើមុខរបួសរលាកនោះឡើយព្រោះការធ្វើបែបនេះ កាន់តែធ្វើឲ្យប៉ះពាល់ដល់មុខរបួសរលាក។

រូបភាពតំណាង

២. ដោះចិញ្ចៀនឬអ្វីទើសទែងចេញឲ្យអស់

បើសិនជាអ្នករលាកដៃ សូមអ្នកដោះចិញ្ចៀនឬរបស់ទើសទែងត្រង់របួសរលាកនោះចេញជាបន្ទាន់តែត្រូវធ្វើវាដោយថ្នមៗ មុនពេលដែលកន្លែងរលាកនោះឡើងហើម។

៣. កុំចាក់ពងបែក

ដាច់ខាត អ្នកមិនត្រូវយកដៃឬរបស់ស្រួចណាមួយមកចាក់ពងបែកនោះឡើយ ព្រោះពងបែកផុសឡើងដើម្បីការពារស្បែកអ្នកពីការឆ្លងជំងឺនានា។ បើសិនជាពងបែកស្រាប់តែបែកដោយខ្លួនឯង សូម្បីសម្អាតវាជាមួយទឹកស្អាត។ អ្នកក៏ត្រូវបន្តក់ក្រែមអង់ទីប្យូទិកផងដែរ តែបើសិនជាកន្ទួលស្រាប់តែឡើងនៅត្រង់នោះ សូមឈប់បន្តក់វាភ្លាម។

៤. លាបឡេពីលើ

កាលណាដែលស្នាមរលាកនោះចុះត្រជាក់វិញហើយ ជំហានបន្ទាប់គឺអ្នកត្រូវលាបឡេដែលត្រជាក់ៗពីលើ ដូចជាប្រភេទឡេមានជាតិប្រទាលកន្ទុយក្រពើ និងផលិតផលផ្ដល់សំណើមព្រោះនេះធ្វើឲ្យមុខរបួសអន់ឈឺ។

រូបភាពតំណាង

៥. ប្រើបង់រុំលើមុខរបួស

អ្នកត្រូវប្រើប្រាស់បង់រុំប្រភេទ (Sterile gauze bandage) ដែលមិនធ្វើពីសំឡីមករុំជុំវិញកន្លែងរលាកនោះ ដោយរុំធូរៗ។

រូបភាពតំណាង

៦. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់

បើសិនជាអ្នកមានអាការៈឈឺចាប់ខ្លាំង សូមប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជា ប្រភេទ Ibuprofen ជាដើមតែត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យសិនមុននឹងប្រើប្រាស់។

៧. ចាក់ថ្នាំបង្ការតេតាណុស

អ្នកគួរតែប្រាកដចិត្តថាបានចាក់ថ្នាំតេតាណុសតាមឆ្នាំ ដោយគ្រូពេទ្យជំនាញណែនាំឲ្យចាក់វារៀងរាល់ដប់ឆ្នាំម្ដង៕

ប្រភព៖: mayoclinic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]