កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស និង​ លោក ជី ដេវីត បានធ្វើដំណើរឆ្លងទ្វីប ដើម្បីចូលរួមកម្មវិធី Fashion Show នៅឯ Milan។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ ម៉ូតរ៉ូប ស្ទាយ៍តែងខ្លួនរបស់តារាស្រីរូបនេះ ពិតជាគួរឲ្យទាក់ទាញមែនទែន។

 ទេព បូព្រឹក្ស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស បានគ្រងរ៉ូបពណ៌ខ្មៅ បែបស៊ិចស៊ី បញ្ចេញសាច់យ៉ាងត្រឡុកត្រឡុន មើលមិនដឹងថា ទើបសម្រាលកូនបានប៉ុន្មានខែនោះទេ។ មិនតែប៉ុណ្ណោះ ម៉ាក់ៗសម័យថ្មីរូបនេះ ពាក់ខ្សែកពេជ្រ ចិញ្ចៀនពេជ្រ និង ដាំត្បូងពេជ្រពេញដៃតែម្ដង។

 ទេព បូព្រឹក្ស

ក្រឡេកទៅមើល លោក ជី ដេវីត ក៏មិនចាញ់គ្នាប៉ុន្មានដែរ គឺលោកលេងស្ទាយ៍សម្លៀកបំពាក់យ៉ាងសង្ហា ដើរអមជាមួយភរិយាមើលទៅសមគ្នាមែនទែន។ គួរបញ្ជាក់ផងដែរថា តារាប្រុសស្រីមួយគូនេះ បានចូលរួមកម្មវិធី​ Fashion Show របស់ប្រ៊េនម៉ាក Dolce & Gabbana ដែលចូលរួមដោយតារាល្បីៗទូទាំងពិភពលោក៕

ប្រភព៖ Tep Boprek

 ទេព បូព្រឹក្ស និង ជី ដេវីត
 ទេព បូព្រឹក្ស និង តារាបរទស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស តារាថៃ និង ជី ដេវីត
 ទេព បូព្រឹក្ស និង ជី ដេវីត
 ទេព បូព្រឹក្ស និង ជី ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត