កម្សាន្ត​៖ ថ្មីៗនេះ តារាចម្រៀងប្រុសស្រីមួយគូ ដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស បានបង្ហាញខ្លួននៅក្នុងកម្មវិធី Fashion Show មួយដ៏ធំនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ធ្វើឲ្យអ្នកគាំទ្រសរសើរពេញបណ្ដាញសង្គម។

 អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារារ៉េប G-Devith បានបង្ហោះរូបបណ្ដើរជាមួយដៃគូជីវិតយ៉ាងហឺហារចូលរួមនៅក្នុងកម្មវិធី Fashion Show លំដាប់ពិភពលោក របស់ប្រ៊េន ELIE SAAB។ ក្រឡេកទៅមើលការលេងស្ទាយ៍តែងខ្លួនរបស់អ្នកទាំងពីរវិញ ពិតជាស្រស់ស្អាត និង សង្ហារគួរឲ្យទាក់ទាញ មើលទៅថ្លៃថ្នូរមែនទែន។

លោក ជី ដេវីត

មិនតែប៉ុណ្ណោះ មួយរយៈក្រោយនេះ យើងសង្កេតឃើញថា តារាចម្រៀងកំពូល១គូនេះ បានឈានចូលកម្មវិធីលំដាប់ពិភពលោកញឹក ដោយពួកគេទើបតែចូលរួមកម្មវិធីនៅប្រទេស Milan រួចទៅថ្មីៗនេះ។​ ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្រនាំគ្នាបង្ហាញក្ដីរំភើប ដែលតារាសំណព្វទាំងពីរបានឈានដល់ឆាកអន្តរជាតិ៕

ប្រភព៖ G-Devith

លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស 
លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស 
លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស 
លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត