កម្សាន្ត៖​ ជាការពិតណាស់ នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ប្រជាជនខ្មែរ តែងតែទៅលេងស្រុកកំណើត និង នាំគ្នាយកចង្ហាន់ទៅវត្តទៅតាមទំនៀមទម្លាប់ខ្មែរ។ ដូចគ្នានេះដែរ កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វណ្ណដា បានបង្ហោះរូបជួបជុំគ្រួសារនាំគ្នាទៅធ្វើបុណ្យនៅឯវត្ត។ 

 វណ្ណដា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ដោយម្សិលមិញទើបតែបិណ្ឌ៤នៅឡើយ តែ តារាប្រុសរូបនេះ បានដើរធ្វើបុណ្យដាក់បិណ្ឌបានដល់ទៅ៧វត្តទៅហើយ។ មិនតែប៉ុណ្ណោះ បើមើលទៅតាមរូបភាពយើងឃើញថា វណ្ណដា​ បានជូនបច្ច័យទៅកាន់លោកតាចាស់ៗនៅវត្ត ពិតជាមានទឹកចិត្តជ្រះថ្លាមែន។

 វណ្ណដា 

ម៉្យាងវិញទៀត អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែស្រឡាញ់លោកទៀតនោះ គឺ វណ្ណដា បានចុះហត្ថលេខាឲ្យក្មេងៗនៅទីនោះគ្រប់ៗគ្នាលើសៀវភៅសរសេរពួកគេ ហើយលោកថែមទាំងបានទៅមើលកន្លែងសិក្សារបស់ក្មេងៗ និងបានលេងជាមួយពួកគេថែមទៀតផង។

 វណ្ណដា 

បើក្រឡេកមកមើល គ្រួសាររបស់ តារារ៉េប ខ្លួនតូចសម្លេងធំរូបនេះវិញ លោកបានជួបជុំគ្រួសារនៅឯ ស្រុកកំណើត នៃខេត្តព្រះសីហនុ និងបាននាំគ្នាទៅវត្តប្រកេនចង្ហាន់ព្រះសង្ឃ ឃើញហើយពិតជាកក់ក្ដៅចិត្តណាស់។ ទន្ទឹមនឹងនេះផងដែរ បើទោះបីជា វណ្ណដា រវល់ការងារសិល្បៈយ៉ាងណាក៏ដោយក៏រូបលោកមិនភ្លេចបែងចែកពេលវេលាចំណាយជាមួយគ្រួសារនោះទេ ពិតជាតារាដែលគួរឲ្យយកគម្រូតាម៕

ប្រភព៖ Vann Da - វណ្ណដា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា