កម្សាន្ត៖ ជាការពិតណាស់ ប្រជាប្រិយភាពរបស់តារាចម្រៀងរ៉េប លោក វណ្ណដា រះខ្ពស់ដូចផ្កាយ កាន់តែល្បីកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីតែប៉ុណ្ណោះទេ បទចម្រៀងរបស់តារារូបនេះ ក៏ពេញនិយមខ្លាំងនៅប៉ែកអឺរ៉ុបផងដែរ។

 វណ្ណដា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារារ៉េប វណ្ណដា បានហោះទៅដល់តៃវ៉ាន់ ដោយមិនបង្ហើបប្រាប់ហ្វេនជាមុនឡើយថា ខ្លួនទៅទីនោះព្រោះហេតុអ្វី។ នៅក្នុងនោះ លោកបានបង្ហោះរូបនៅក្នុង Story IG ដោយបានសរសេរថា First Night in Taiwan ដែលមានន័យថា យប់ដំបូងនៅតៃវ៉ាន់​។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែរងចាំដំណឹង ទន្ទឹងមើលអ្វីដែលថ្មីៗពីតារាសំណព្វចិត្តរបស់ខ្លួន ជឿជាក់ថា លោក​នឹងមិនធ្វើឲ្យហ្វេនខកចិត្តនោះទេ។

 វណ្ណដា 

គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ នឹងមានការប្រគុំតន្ត្រីដ៏ធំអស្ចារ្យនៅឯរដ្ឋ California សហរដ្ឋអាមេរិក នៅឆ្នាំ២០២៤ខាងមុខនេះ។ ចំណែកឯបច្ចុប្បន្ន វណ្ណដា កំពុងតែមមាញឹកនឹងការងារសិល្បៈទាំងក្នុងស្រុកនិងនៅឯនាយសមុទ្រផងដែរ៕

 វណ្ណដា 
 វណ្ណដា 
 វណ្ណដា 
 វណ្ណដា 
 វណ្ណដា 
 វណ្ណដា 
 វណ្ណដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា