កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារារ៉េបដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វណ្ណដា និង តារាចម្រៀងសម្លេងមាស ដៃឯកខាងឧបករណ៍តន្ត្រីខ្មែរ លោក វណ្ណថាន ប្រាកដជាដឹងហើយថា អ្នកទាំងពីរ បានហោះហើរឆ្លងទ្វីបទៅកាន់ប្រទេសតៃវ៉ាន់ ដើម្បីបំពេញការងារសិល្បៈ ប៉ុន្ដែនៅមិនទាន់ដឹងប្រាកដថាជាការងារអ្វី។

ទន្ទឹមនឹងនោះ ថ្មីៗនេះ ផេកជាផ្លូវការរបស់កម្មវិធីខនសឺតមួយរបស់តៃវ៉ាន់ឈ្មោះថា Takao Rock 打狗祭 បានបង្ហោះរូបតារាចម្រៀបរ៉េប វណ្ណដា និង វណ្ណថាន យ៉ាងច្រើនសន្លឹកនៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំ 2023 Takao Rock 打狗祭 ដែលមានអ្នកចូលរួមទស្សនាសុទ្ធតែជាជនជាតិតៃវ៉ាន់រាប់ពាន់នាក់។

មិនតែប៉ុណ្ណោះ សំបុត្រចូលរួមកម្មវិធីនេះ មានតម្លៃរហូតទៅដល់៤៧ដុល្លារឯណោះ ដែលមានអ្នកទស្សនាយ៉ាងច្រើនកុះករ គួរឲ្យមានមោទកភាពចំពោះតារាប្រុសប្រចាំប្រទេសកម្ពុជាទាំង២រូបនេះពិតមែន។ លើសពីនោះ យើងក៏បានប្រទះឃើញអ្នកទស្សនាជនជាតិបរទេសម្នាក់ ពាក់ក្រម៉ាខ្មែរទៀតផង នេះបានបញ្ជាក់ថា បរទេសកាន់តែស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈតន្ត្រី និង តារាចម្រៀង៕






ប្រភព៖ Takao Rock 打狗祭
@vannda_26 🇰🇭❤️🇹🇼#vanthan #vannda #vannda_វណ្ណដា #vannda_វណ្ណដា_officia #vannda_official_fan #vannda19000 #capcut #typ #tiktok ♬ សំឡេងដើម - Vannda FC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]