កម្សាន្ត៖ មហាជនភាគច្រើនច្បាស់ជាដឹងហើយថា​ តារាចម្រៀងរ៉េបដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា លោក G-Devith និ​ង តារាចម្រៀងស្រីសម្លេងស្រទន់មានប្រជាប្រិយភាពមិនចាញ់គ្នាប៉ុន្មាន អ្នកនាង ទេព បូព្រឹក្ស ដែលអ្នកទាំងពីរធ្លាប់បានចូលរួមកម្មវិធី Fashion Show ដ៏ធំអស្ចារ្យនៅក្រៅប្រទេស។

G-Devith និង ទេព បូព្រឹក្ស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាកមិនទាន់បានប៉ុន្មាន ពេលនេះ តារាចម្រៀងប្រុសស្រីទាំងពីរបានដឹកដៃគ្នា ធ្វើដំណើរទៅកាន់ ចក្រភពអង់គ្លេសម្ដង ដែលមិនទាន់ដឹងថា G-Devith និង ទេព បូព្រឹក្ស ទៅទីនោះ ចូលរួមកម្មវិធីអ្វីនៅឡើយទេ ប៉ុន្ដែអ្នកគាំទ្រសូមទាយទុកមុនថា ទៅចូលរួមកម្មវិធី Fashion Show ទៀតមិនខាន។

G-Devith 

ជាមួយគ្នានេះដែរ តារារ៉េប G-Devith បានបង្ហោះរូបភាពជាមួយភរិយានៅឯព្រលានយន្ដហោះ ហើយសរសេរខេបសិនគួរឲ្យចាប់អារម្មណ៍។ នៅក្នុងនោះ​មានអត្ថន័យថា ហោះពីភ្នំពេញ ទៅកាន់ ចក្រភពអង់គ្លេស វាជាគោលដៅមួយទៀត ដែលព្រះជាអ្នកកំណត់៕

G-Devith និង ទេព បូព្រឹក្ស

ប្រភព៖ G-Devith

G-Devith និង ទេព បូព្រឹក្ស
G-Devith និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស