ភ្នំពេញ៖ ក្នុងដំណើរកសាងទំនុកចិត្តកាន់តែប្រសើរ ជូនប្រជាពលរដ្ឋសម្រាប់ការធ្វើប្រតិបត្តិការដែលមានទំហំទឹកប្រាក់ច្រើន នៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ធនាគារ ABA ដែលត្រូវបានកត់សម្គាល់ថា ជាធនាគារពាណិជ្ជធំបំផុតប្រចាំប្រទេស ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021 និងឆ្នាំ 2022 បានប្រកាសថា ខ្លួនបាន​ទទួលអាជ្ញាប័ណ្ណប្រតិបត្តិករបរធនបាល ពីនិយ័តករបរធនបាលកិច្ច។

អាជ្ញាប័ណ្ណនេះអនុញ្ញាត​ឲ្យធនាគារផ្តល់ជូននូវសេវាកម្ម escrow នាំមុខគេនៅលើទីផ្សារ ដោយបន្ថែមសុវត្ថិភាព និងតម្លាភាពដល់ប្រតិបត្តិការច្រើនប្រភេទ ដូចជា ការទិញ-​លក់អចលនទ្រព្យ ការជួញដូរភាគហ៊ុន និងពាណិជ្ជកម្មផ្សេងទៀត ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេវាកម្ម escrow មានអាជ្ញាប័ណ្ណ ដែលបម្រើជូនដោយធនាគារ ABA បង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើការអនុវត្តកន្លងទៅ ដែលប្រើប្រាស់គណនីមិនស្ថិតក្នុងក្របខ័ណ្ឌបទប្បញ្ញត្តិជាក់លាក់ ហើយជារឿយៗតែងតែមានកង្វះខាតផ្នែកសុវត្ថិភាព និងរចនាសម្ពន្ធផ្លូវការ។

សេវាកម្មនេះ ពិតជាមានសារៈសំខាន់ ពិសេសសម្រាប់ភាគីអន្តរជាតិដែលមិនសូវយល់ច្បាស់អំពីទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ នៅពេលសេវាកម្មនេះ ផ្ដល់ជូនដោយស្ថាប័នដ៏រឹងមាំ និងល្បីឈ្មោះដូច ABA ប្រសិទ្ធភាពនៃសេវាកម្មក៏កាន់តែប្រសើរផងដែរ។

ក្នុងនាមជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ដែលមានការទទួលស្គាល់ជាផ្លូវការពី និយ័តករបរធនបាលកិច្ច សេវា escrow របស់ធនាគារ ABA ផ្ដល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងតម្លាភាព ដែលអាចបង្ការពីបញ្ហា និងហានិភ័យប្រតិបត្តិការផ្សេងៗ។

​សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ភាគីពាក់ព័ន្ធទាំងអស់

ខណៈទីផ្សារកម្ពុជាពង្រីក និងធ្វើពិពិធកម្ម តម្រូវការសម្រាប់យន្តការហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងផ្លូវការ ដូចជាសេវាកម្ម escrow កាន់តែមានសារៈសំខាន់។ ABA Escrow រក្សាទុកទឹកប្រាក់ទូទាត់របស់អ្នកទិញនៅក្នុងគណនីធនាគារពិសេសមួយ រហូតដល់ភាគីទាំងពីរបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកតាមការព្រមព្រៀង។

នៅពេលភាគីទាំងពីរបញ្ជាក់ថា លក្ខខណ្ឌនៃប្រតិបត្តិការត្រូវបានបំពេញចប់សព្វគ្រប់ នោះប្រាក់ទូទាត់នឹងបញ្ចេញពីគណនី escrow ទៅឲ្យអ្នកលក់។ ក្នុងការរៀបចំនេះ សេវាកម្ម escrow ដើរតួជាទីតាំងមានសុវត្ថិភាពមួយ សម្រាប់រក្សាទុកប្រាក់របស់អ្នកទិញ ហើយបញ្ចេញប្រាក់នោះ ទាល់តែប្លង់រឹងត្រូវបានផ្ទេរ ឬកាតព្វកិច្ចជាក់លាក់ផ្សេងទៀត ត្រូវបានបំពេញដោយជោគជ័យពីភាគីអ្នកលក់។ ការណ៍នេះ បង្កើនស្រទាប់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុបន្ថែម ដោយធានានូវដំណើរការប្រតិបត្តិការប្រកបដោយតម្លាភាព និងយុត្តិធម៌ ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់

សម្រាប់ប្រតិបត្តិការដូចជា ការវិនិយោគលើអចលនទ្រព្យ និង/ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម គណនី escrow ក៏ដើរតួជាយន្តការសុវត្ថិភាពផងដែរ។ គណនីនេះ រក្សាទុកទឹកប្រាក់របស់អ្នកទិញ រហូតដល់អ្នកលក់បំពេញលក្ខខណ្ឌចាំបាច់រួចរាល់ ដូចជាការផ្ទេរប្លង់រឹង ឬកិច្ចសន្យាផ្សេងៗដែលបានព្រមព្រៀង។ ការណ៍នេះ អាចកាត់បន្ថយហានិភ័យ និងធានាថា ប្រតិបត្តិការបញ្ចប់តាមលក្ខខណ្ឌដែលបានព្រមព្រៀង។

ក្រៅពីនេះ ការប្រើប្រាស់សេវាកម្ម escrow របស់ធនាគារ ABA អាចជួយសម្រួលយ៉ាងសំខាន់ដល់ដំណើរការលក់ភាគហ៊ុនផងដែរ។ អ្នកលក់ ដាក់ឯកសារភាគហ៊ុនក្រុមហ៊ុនទៅក្នុងគណនី escrow ខណៈអ្នកទិញដាក់ទឹកប្រាក់ ដែលបានព្រមព្រៀងទៅក្នុងគណនីនោះដូចគ្នា។ ទឹកប្រាក់ និងភាគហ៊ុន ត្រូវបានផ្លាស់ប្តូរទៅមករវាងអ្នកលក់ និងអ្នកទិញ លុះត្រាតែភាគីទាំងពីរបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ដូចដែលបានបញ្ជាក់ដោយភ្នាក់ងារ escrow។ ការណ៍នេះ ការពារប្រតិបត្តិការ, កាត់បន្ថយហានិភ័យ និងផ្តល់នូវសុវត្ថិភាពផ្លូវចិត្តជូនភាគីពាក់ព័ន្ធ។

កម្ពុជា មានសេដ្ឋកិច្ចរីកចម្រើន និងសារព័ន្ធ

សេវាកម្មដែលបានពង្រីកនេះ ក៏ពង្រឹងជំហរដ៏លេចធ្លោបន្ថែមរបស់ធនាគារ ABA នៅក្នុងទិដ្ឋភាពសេវាធនាគារនៅកម្ពុជាផងដែរ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ស្ថាប័ននេះ ជាធនាគារនាំមុខគេ ផ្អែកលើទ្រព្យសកម្មសរុប ប្រាក់កម្ចីដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញ។ ការផ្តល់សេវាកម្ម escrow ពង្រីកផលបត្រផលិតផលហិរញ្ញវត្ថុរបស់ធនាគារ និងបំពេញតម្រូវការដ៏សម្បូរបែបជូនអតិថិជនរបស់ខ្លួនដែលកំពុងបន្ដកើនឡើង។

ការដាក់ដំណើរការសេវាកម្មនេះ ណែនាំចំពេលដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្មុគស្មាញជាមួយនឹងការកើនឡើងនៃបទប្បញ្ញត្តិអ្នកប្រើប្រាស់ និងបទដ្ឋានអាជីវកម្ម។

យន្តការប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងផ្លូវការមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងទិដ្ឋភាពធុរកិច្ច ដែលភាគីចូលរួមទាំងរូបវន្ដបុគ្គល ទាំងស្ថាប័ន ត្រូវការការធានា និងទំនុកកចិត្ត។ សេវាកម្ម Escrow ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់បញ្ហានេះ ដោយបង្កើនគុណភាព និងសុវត្ថិភាពទាំងមូលនៃប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]