កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានចេញមុខបង្ហាញវត្តមានយ៉ាងសកម្មជាថ្មី ដោយលោកបានឡើងសម្ដែងចម្រៀងនៅក្នុងក្លឹបមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ ដែលមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ វណ្ណដា ស្ទើតែត្រូវទាញទម្លាក់ពីលើឆាក ដោយស្នាដៃអ្នកគាំទ្រ ប៉ុន្ដែសំណាងបានអង្គរក្សមកជួយទាញវិញទាន់។ បើតាមវីឌេអូដែលគេថតបានពីសកម្មភាពនោះ បានបង្ហាញពីសកម្មភាព វណ្ណដា ច្រៀង ហើយក៏ដើរទៅចាប់ដៃហ្វេនដែលស្រែកហ៊ោហៅអាយដល។

លុះទៅដល់ ហ្វេនច្រើននាក់ពេកទាញដៃលោក ដូចចង់ស្រូបយកទៅដល់ក្រោមឆាកតែម្ដង ប៉ុន្ដែបានអង្គរក្សរត់ចេញមកចាប់ទាញ វណ្ណដា ទាន់ពេលវេលា។ នេះបានបង្ហាញឲ្យឃើញថា អ្នកគាំទ្រពិតជាស្រឡាញ់ តារារ៉េបរូបនេះពិតមែន ម្នាក់ៗហាក់ដូចជានឹកខ្លាំង ទើបទាញលោកបែបនេះ៕
ប្រភព៖ _vanndaga
@_vanndaga #vannda_វណ្ណដា #viral ♬ original sound - VannDa Ga




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]