កម្សាន្ត៖ ថ្មីៗនេះ កំពូលតារាចម្រៀងរ៉េប ដ៏ល្បីល្បាញ លោក G-Devith និង តារាចម្រៀងស្រីសំនៀងពីរោះ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ទៅលើការតែងខ្លួនរបស់អ្នកទាំងពីរជាខ្លាំង ដែលមើលទៅពិតជាប្លែកភ្នែក។
ជាមួយគ្នានេះ តារារ៉េប G-Devith បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងភរិយាទៅក្នុងបណ្ដាញសង្គម ព្រមជាមួយនឹងខេបសិនថា មើលរូបភាពឃើញអនាគត។ បើក្រឡេកមកមើលការតែងខ្លួនរបស់តារាប្រុសស្រីមួយគូនេះ ហាក់ដូចជាឯកឧត្តម និង លោកជំទាវអញ្ចឹងដែរ ដោយសម្លៀកបំពាក់សមសួនមែនទែន។
ជាពិសេស អ្នកលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្របាននាំគ្នាចូលខមិនផងដែរថា អ្នកទាំងពីរសមនឹងឯកឧត្តម និង លោកជំទាវ បើមើលទៅតាមការតែងខ្លួនបែបនេះ។ លើសពីនោះ អ្នកគាំទ្រក៏ឆ្ងល់ដែរថា មានអ្វីថ្មី ទើបបានជា G-Devith និង ទេព បូព្រឹក្ស តុបតែងខ្លួនស្អាតបាតបែបនេះ៕
ប្រភព៖ G-Devith
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]