កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលបានកន្លងផុតទៅកាលពីខែមេសាកន្លងទៅនេះ លោក វណ្ណថាន បានចាប់ដៃគូជាមួយ លោក វណ្ណដា ចេញចម្រៀងថ្មី ដែលមានចំណងជើងថា កម្លោះស្រុកខ្មែរ ធ្វើឲ្យកក្រើកដល់ឆាកអន្ដរជាតិ។

លើសពីនោះ បទ កម្លោះស្រុកខ្មែរ មិនទាន់បាន១ឆ្នាំផង ប៉ុន្ដែបទនេះ ទទួលបានអ្នកទស្សនាក្នុង YouTube ដល់ទៅ ៧៨លាននាក់បាត់ទៅហើយ។ ងាកទៅមើលលោក វណ្ណថាន វិញ លោកបានបង្ហោះសារសុំឲ្យហ្វេនៗចូលទស្សនាបទនេះបន្ថែមទៀត ដើម្បីទទួលបាន១០០លាន View បំបែកកំណត់ត្រារបស់លោក។

មិនតែប៉ុណ្ណោះ បើទោះបីជាផុតរដូវបុណ្យចូលឆ្នាំយូរហើយក៏ដោយ ក៏បទ កម្លោះស្រុកខ្មែរ នៅតែមានការពេញនិយមមិនធម្មតា។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូង ដែល វណ្ណដា និង វណ្ណថាន បានធ្វើបទបែបបុណ្យប្រពៃណីខ្មែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]