កម្សាន្ត៖ ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានធ្វើឲ្យហ្វេនមានក្ដីរំភើបរីករាយ ជាមួយនឹងការបង្ហាញវត្តមានរបស់ លោកជាមួយនឹង តារារ៉េបជប៉ុន AWICH លើឆាកតន្ត្រី ច្រៀងរួមគ្នាកក្រើកឆាក។

ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ វណ្ណដា ធ្លាប់បាននិយាយនៅលើឆាកតន្ត្រីនោះថា ច្រៀង Mash up ជាមួយតារារ៉េបជប៉ុនរូបនេះ មិនទាន់គ្រប់គ្រាន់ទេ លោកត្រូវការសហការចេញចម្រៀងជាមួយគ្នា ដែលវាកាន់តែធ្វើឲ្យអ្នកទស្សនានៅទីនោះបង្កសម្លេងស្រែកហ៊ោទាំងក្ដីរំភើប។

ជាមួយគ្នានេះដែរ តារារ៉េបរូបនេះ បានទម្លាក់ Poster នៃចម្រៀងដែលនឹងចេញថ្មីនេះហើយ ដែលចម្រៀងមានចំណងជើងថា ៦ Year In The Game ដែលមានវត្តមាន AWICH ផងដែរ។ គួរបញ្ជាក់ផងដែរថា បទថ្មី នឹងចេញនៅថ្ងៃទី២២ ខែមករា ខាងមុខនេះ ដោយលោកបានទម្លាក់តម្រុយប្រាប់ហ្វេនតាមរយៈការបង្ហោះសាររួចមកហើយ ចាំមើលថា តើបទថ្មីនេះ មានអត្ថន័យពិរោះយ៉ាងណា៕
ប្រភព៖ Vann Da - វណ្ណដា




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]