កម្សាន្ត៖ កាលពីថ្មីៗនេះ មានផេកហ្វេនរបស់តារាចម្រៀងរ៉េប លោក វណ្ណដា បានចែករំលែករូបភាពមួយចំនួនព្រមទាំងសារថា តារាប្រុសរូបនេះ បានទៅធ្វើសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗកំព្រានៅឯមណ្ឌលក្មេងកំព្រាមួយកន្លែង។ គួរបញ្ជាក់ផងដែរថា ថ្ងៃនេះផ្ទាល់គឺជាថ្ងៃកំណើតរបស់លោក ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ រូបភាពទាំងនេះ ត្រូវបានហ្វេននៅក្នុងបណ្ដាញសង្គមនាំគ្នាធ្វើការចែករំលែក ព្រមទាំងមានការកោតសរសើរចំពោះទឹកចិត្តដ៏ធំធេងរបស់ វណ្ណដា ដែលជានិច្ចជាកាល រូបលោក តែងតែធ្វើអំពើសប្បុរសធម៌ចំពោះកុមារកំព្រា និង មនុស្សចាស់ជរាជាដើម។

នៅក្នុងនោះផងដែរ គេក៏ឃើញវត្តមានរបស់ Lauryn ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់ វណ្ណដា ដែលនាងបានតែងតែនៅក្បែររូបលោកមិនថានៅទីណានោះឡើយ។ ជាមួយគ្នានេះ បន្ទាប់មហាជនបានឃើញបែបនេះហើយ នាំគ្នាសរសើរ វណ្ណដា និង កាន់តែស្រឡាញ់លោកលើសដើម៕
ប្រភព៖ VannDa-វណ្ណដា Supporters






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]