កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាមួយនឹងការបង្ហោះសារមួយថា " ដាក់ braces ឈឺខ្លាំងអត់?" ដែលលោកទំនងជាចង់ពត់ធ្មេញ។ បន្ទាប់ពីបង្ហោះមិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញដាក់រូបនៅពេទ្យធ្មេញ ក្នុង Story គណនី Instagram បាត់ទៅហើយ។

ជាមួយគ្នានេះដែរ គេបានដឹងថា គូស្នេហ៍របស់ វណ្ណដា កញ្ញា ឡ៉រិន ក៏បានពត់ធ្មេញផងដែរ ដែលនាងបានធ្វើមុន ហើយទំនងជា ឡ៉រិន នេះឯង ដែលនាំតារារ៉េបយើងនេះ ទៅពត់ធ្មេញនឹងគេដែរ។ គួរបញ្ជាក់ផងដែរថា ការពត់ធ្មេញ មិនត្រឹមតែធ្វើឲ្យធ្មេញត្រង់ស្អាតនោះទេ ករណីភាគច្រើន គឺធ្វើឲ្យផ្លាស់ប្ដូរទម្រង់មុខទៀតផង។

មិនតែប៉ុណ្ណោះ តារារ៉េប លំដាប់កំពូលរបស់យើង ក៏ធ្លាប់ត្រូវបានគេសើចចម្អករឿងធ្មេញ ដែលសំខាន់ថ្មីៗកន្លងទៅនេះ លោកត្រូវបានគេចម្អកថា ពេលសើចមក មុខស្រដៀងពូក្រឹម ដែលមុខមានស្នាមជ្រួញខ្លាំង មានសភាពចាស់ ចំណាស់ ដែលធ្វើឲ្យរឿងនេះ ត្រូវកញ្ញា ឡ៉រិន ចេញមុខវាយបកទៅអ្នកដែលចម្អកវណ្ណដា។

ហើយគេក៏គិតដែរថា ដោយសារបញ្ហានេះក៏ជាចំណែកមួយ ដែលជម្រុញឲ្យ វណ្ណដា ចង់ពត់ធ្មេញ ហើយត្រូវសង្សារខ្លួនជម្រុញលើកទឹកចិត្តឲ្យធ្វើវាដើម្បីសម្រស់ផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]