កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េបខ្លួនតូចសម្លេងធំ លោក វណ្ណដា បានធ្វើឲ្យអ្នកគាំទ្រដែលលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហោះរូបប៉ុន្មានសន្លឹកយ៉ាងសង្ហារឆក់បេះដូងហ្វេនៗ។ ជាពិសេស តារាប្រុសរូបនេះ បង្ហាញមុខមាត់យ៉ាងក្មេង នៅក្នុងឈុតសម្លៀកបំពាក់បែបនេះ។

បើមើលទៅតាមរូបនោះ គេឃើញ វណ្ណដា តុបតែងខ្លួនសមសួនបែបនេះ ទំនងជាបានថត Project អ្វីមួយឬយ៉ាងណា។ ដោយឡែក លោកក៏អាចតែងខ្លួនសង្ហារបែបនេះ ដើម្បីគ្រាន់តែចូលភោជនីយដ្ឋានលំដាប់ថ្លៃៗក៏អាចថាបាន ប៉ុន្ដែស្ទាយ៍នេះ មិនមែនជាស្ទាយ៍ប្រចាំរបស់លោកនោះទេ។

ក្រឡេកមកមើលហ្វេនៗវិញ នាំគ្នាចូលចុចលាយរូបអាយដលខ្លួនគ្រប់ៗគ្នា បង្ហោះមិនទាន់បានមួយថ្ងៃស្រួលបួលផង មានអ្នកចុចបេះដូងរាប់ម៉ឺននាក់ទៅហើយ។ មិនតែប៉ុណ្នោះ មានហ្វេនខ្លះនាំគ្នាខមិនសួរផងដែរថា កាលណាទម្លាក់ចម្រៀងថ្មី ព្រោះឃើញតែច្រៀងជាមួយគេ មិនឃើញចម្រៀងខ្លួនឯង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]