កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ ឡូរិន ដែលជាសង្ហារក្មេង សំណព្វចិត្តរបស់តារាចម្រៀងរ៉េប វណ្ណដា ដែលឆ្នាំនេះនាងមានអាយុ២១ឆ្នាំហើយ។ ជាពិសេស គេបានឃើញរូបភាពប៉ុន្មានសន្លឹកដែលគូស្នេហ៍មួយគូនេះ បានអបអរខួបកំណើតយ៉ាងរ៉ូមែនទិច។

យោងទៅតាមរូបភាពពីគណនីបណ្ដាញសង្គមរបស់ ឡូរិន បានឲ្យឃើញរូបភាពនៅក្នុងថ្ងៃកំណើតរបស់នាង ដែលប្រារព្ធឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដោយមានភាពឯកជនមែនទែន មើលទៅមិនមានភ្ញៀវច្រើននោះទេ មានអ្នកចូលរួមត្រឹមមិត្តជិតស្និតរបស់អ្នកទាំងពីរប៉ុន្មាននាក់ប៉ុណ្នោះ។

មិនតែប៉ុណ្នោះ ក្រឡេកមកចាប់អារម្មណ៍រូបភាពរបស់ វណ្ណដា និង កញ្ញា ឡូរិន វិញ អ្នកទាំងពីរបានថតឈរជិតគ្នាយ៉ាងសមសួន ធ្វើឲ្យមហាជននាំគ្នាសរសើរមិនដាច់ពីមាត់ ខាងប្រុសក៏តុបតែងខ្លួនយ៉ាងសង្ហារ ឬ ឯខាងស្រីក៏លេងខ្លួនមិនធម្មតានោះដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]