កម្សាន្ត៖ កាលពីយប់មិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមជុំវិញតារារ៉េបដ៏ល្បីល្បាញ២ដួងគឺ លោក ជី ដេវីត និង លោក វណ្ណដា បានចាប់ដៃសម្រុះសម្រួលគ្នា និង​បាននិយាយសំណេះសំណាលគ្នាផងដែរ។ ជាមួយគ្នានេះ តារារ៉េបទាំងពីរ បានចូលរួមពិធីមង្គលការរបស់លោក ហេង សុខវិសាល និង ជា​ ស្រីនា កាលពីយប់មិញនេះ។

G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមរូបភាពពី ស្រីតា ដែលមានគណនីហ្វេសប៊ុក Alex Conan Real បានចែករំលែករូបភាព G-Devith និង​ វណ្ណដា ចាប់ដៃគ្នាទាំងញញឹម ហើយស្រីតាថែមទាំងបានបញ្ជាក់ទៀតថា បង្ហោះចេញពីស្រីតានេះជាពត៌មានពិតៗមិនមែនកាត់តទេ។

វណ្ណដា

ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់តារាទាំង២ដួងនេះ នាំគ្នាបង្ហាញការភ្ញាក់ផ្អើលប្រៀបដូចជាសុបិន្ត ព្រោះពួកគេក៏ធ្លាប់ស្រម៉ៃចង់ឃើញ G-Devith និង​ វណ្ណដា ត្រូវគ្នាវិញដែរ។ គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ គេតែងតែឃើញការទាស់សម្ដីគ្នារវាងអ្នកគាំទ្រទាំងសងខាង ពាក់ព័ន្ធទៅនឹងការរ៉េបឌឺដង ក៏ដូចជាការមិនចុះសម្រុងគ្នារវាង Rapper ទាំង២ ដែលបង្កឲ្យអ្នកគាំទ្រតែងតែចេញមុខប៉ះសម្ដីគ្នាប្រកាន់យកត្រូវរៀងខ្លួន៕

វណ្ណដា
វណ្ណដា
G-Devith
វណ្ណដា និង ជី ដេវីត
វណ្ណដា និង ជី ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា