កម្សាន្ត៖ បើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញ សម្រាប់តារាសម្ដែងស្រី កញ្ញា មាន សូនីតា នៅតែមានភាពលេចធ្លោ ជាពិសេស រាល់ពេលចូលរួមកម្មវិធីផ្សេងៗ នាងតែងតែបានបង្ហាញពីស្ទាយ៍ឈុតសម្លៀកបំពាក់ ច្នៃម៉ូតស្អាតៗបែបខ្មែរ ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយបានបើកបង្ហាញនូវស្ទាយ៍ថ្មីបែបស៊ិ.ច.ស៊ីយ៉ាងអង្រួនចិត្ត ដោយបានច្នៃម៉ូតឈុតចេញពីក្រមាយ៉ាងស្រស់ស្អាត ជាពិសេស រូបនាងថែមទាំងបានតុបតែងខ្លួន ព្រមជាមួយនឹងការតែងមុខ សក់ពណ៌ទង់ដែង ដែលមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្តទៅលើស្ទាយ៍ថ្មីរបស់នាង បើទោះបីជាមានភាពស៊ិ.ច.ស៊ីបន្តិចមែន តែនៅតែមានភាពស្រស់ស្អាតលេចធ្លោ នៅក្នុងក្រសែភ្នែកមនុស្សជាច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]