កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក G-Devit បានបង្ហើបប្រាប់អ្នកគាំទ្រឲ្យដឹងថា រូបលោកកំពុងតែធ្វើដំណើរទៅប្រទេសបារាំងតាមរយៈការបង្ហោះនៅលើហ្វេសប៊ុក។ យ៉ាងណាមិញ រូបលោកមិនបានទៅទីនោះម្នាក់នោះទេ ពិតណាស់ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏ទៅជាមួយផងដែរ។
តាមរយៈរូបភាពដែលបង្ហោះថ្មីៗនេះ G-Devit និង ទេព បូព្រឹក្ស ហាក់ដូចជាទៅចូលរួមកម្មវិធី Fashion Show មួយ បើទោះបីជាពួកគេមិនទាន់ប្រាប់ក៏ដោយ ប៉ុន្ដែជាញឹកញាប់ តារាប្រុសស្រីមួយគូនេះ គឺទៅប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីលំដាប់អន្ដរជាតិមិនខាន។
បង្វែរអារម្មណ៍មកលើដំណើរកម្សាន្ត អ្នកទាំងពីរនេះវិញ G-Devit និង ទេព បូព្រឹក្ស កំពុងតែផ្អែមល្ហែម ដូចជាទើបនឹងក្រែបទឹកឃ្មុំថ្មីថ្មោងអញ្ចឹងដែរ។ មិនតែប៉ុណ្នោះ បើក្រឡេកទៅមើលស្ដាយតែងខ្លួនវិញ គូស្នេហ៍មួយគូនេះ មិនដែលឲ្យចាញ់គ្នាឡើយ មើលតែពណ៌សក់គឺដឹងហើយថា ដូចគ្នាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]