កម្សាន្ត៖ ក្រឡេកឃើញថា ថ្មីៗកន្លងមកនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញស្ទាយ៍យ៉ាងទាក់ទាញ ជាមួយនឹងការតុបតែងខ្លួនយ៉ាងរស់រវើកបែបទាន់សម័យ មិនថាជាម៉ូតសម្លៀកបំពាក់ ស្ទាយ៍សក់ ការតុបតែងមុខមាត់ ដែលមើលទៅមានភាពស័ក្តិសមគ្នា។

ថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមកអង្រួនចិត្តទស្សនិកជន ដោយបានបង្ហាញរូបភាពថ្មីៗ នៅលើបណ្ដាញសង្គម ព្រមជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតផ្ទៃមេឃស្រាលយ៉ាងចែងចាំង មានភាពស៊ិ.ច.ស៊ីតិចៗ ជាមួយនឹងរូបរាង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាត ថែមទៀតផង។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ និងបានបង្ហាញការពេញចិត្ត ទៅស្ទាយ៍ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]