កម្សាន្ត៖ បើនិយាយពីការតុបតែងខ្លួនវិញ សម្រាប់ តារាចម្រៀងស្រី ទេព បូព្រឹក្ស តែងតែបានបង្ហាញពីភាពទាក់ទាញ នាំយកមកជាមួយនឹងឈុតស្អាតៗ ស្ទាយ៍ប្លែកៗពោរពេញដោយភាពលេចធ្លោ ទាន់សម័យ និងមានភាពស័ក្តិសម មិនថាពេលចេញមកកម្សាន្ត ឬចូលរួមកម្មវីធីផ្សេងៗ។

ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ជាមួយនឹងការតុបតែងខ្លួនដ៏ទាក់ទាញ ដែលនៅក្នុងនោះ នាងបានមកជាមួយនឹងស្ទាយ៍ថ្មីយ៉ាងប្លែកភ្នែក ក្នុងឈុតខ្មៅលាយសបែបហ្វេសសិន ព្រមជាមួយនឹងការតុបតែងមុខមាត់ ត្រូវគ្នាជាមួយនឹងឈុតយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកបង្ហាញពីការពេញចិត្ត និងបានសរសើរ ទៅលើស្ទាយ៍ថ្មីរបស់នាង ព្រមជាមួយនឹងការរៀបចំយ៉ាងទាក់ទាញ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]