កម្សាន្ត៖ មហាសេដ្ឋីនិងជាអ្នកម្ដាយដ៏ល្បី Kylie Jenner បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងស្ទីលតុបតែងខ្លួនបែបសិ.ច.ស៊ី របស់នាងពេលចូលរួមកម្មវិធី Golden Globe Awards ជាមួយមិត្តប្រុស ដែលជាតារាសម្ដែង Timothée Chalamet។
តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេថតរូប អង្គុយក្បែរគូស្នេហ៍ លោក Timothée Chalamet និងតារារួមគ្នា ក្នុងពិធីទទួលរង្វាន់ នៅឯសណ្ឋាគារ Beverly Hills នាល្ងាចថ្ងៃទី ៥ ខែមករា (ម៉ោងក្នុងតំបន់)។ តារាស្រីរូបនេះថែមទាំង បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតរ៉ូប វាលខ្នង និងដើមទ្រូងរបស់នាង។ Kylie ក៏បានបង្ហាញស្ទីលបន្ថែម ជាមួយនឹងក្រវិលពេជ្រ ចិញ្ចៀនពេជ្រ រំលេចសម្រស់កាន់តែស្អាតផូរផង់ ទៀតផង។
ក្នុងពិធីនោះ Kylie និង Timothée Chalamet បានបង្ហាញកាយវិការស្រលាញ់គ្នាជាច្រើន។ Kylie Jenner បានបង្ហាញការគាំទ្រ Timothée នៅពេលដែលលោក ត្រូវបានតែងតាំងជាតារាសម្តែងល្អបំផុតនៅក្នុងរឿងល្ខោនសម្រាប់តួនាទី ជាតារាចម្រៀងដ៏ល្បីល្បាញ Bob Dylan ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]