កម្សាន្ត៖ ផ្ទុះការវែកញែក ក្រោយពីបុរសម្នាក់ អះអាងថាខ្លួនគឺជាអ្នកចាក់ភ្លេងនៅថ្ងៃសង្ក្រាន្ត ខេត្តបាត់ដំបង ចេញមុខឡាយបកស្រាយរឿងដែលត្រូវបានតារារ៉េប G-Devith ស្ដីបន្ទោសកណ្ដាលកម្មវិធី។ វីដេអូឡាយនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមស៊ែរចែករំលែកតៗគ្នា បង្កើតបានជាសង្គ្រាមមួយថ្មី។

យោងតាមអ្នកដែលបាននៅក្នុងហេតុការណ៍នោះ បាននិយាយថា G-Devith បានប្រាប់ឲ្យអ្នកចាក់ភ្លេងចាក់ឲ្យឮជាងមុន ដាក់ធុងបាស់ឲ្យឮ បើខូចទុកឲ្យអ្នកឧបត្ថម្ភជាអ្នកសង ប៉ុន្ដែលោកបានប្រើពាក្យសម្ដីត្រង់ៗពេក ធ្វើឲ្យអ្នកចាក់ភ្លេងនោះបាក់ទឹកចិត្ត ធ្វើឲ្យកើតជាការឡាយវីដេអូតបទៅទង្វើរបស់តារាប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានមតិប្រឆាំងគ្នាយ៉ាងខ្លាំង រវាងអ្នកគាំទ្រលោក G-Devith និងអ្នកចាក់ភ្លេងនោះ ដោយមតិខ្លះថា G-Devith និយាយត្រង់ៗត្រូវមែន ពេលនោះពិតជាភ្លេងមិនសូវឮពិតមែន។ ឯមតិខ្លះទៀតថា អាណិតតារារ៉េបនេះណាស់ ធ្វើអីក៏ខុស និយាយត្រង់ក៏ខុស។

ចំណែកខាងអ្នកភ្លេងវិញ ក៏ត្រូវបានអ្នកគាំទ្របញ្ចេញមតិរិះគន់យ៉ាងហូរហែផងដែរថា គេជួលឲ្យលុយគ្រប់ មិនបានបង្ខំឯណា គ្រាន់តែប្រាប់ថាឲ្យចាក់ភ្លេងឮបន្ដិច ប៉ុណ្ណឹងថាខឹងដែរ ពិតជាមិនទទួលស្គាល់កំហុស ហើយនូវចង់បានការលើកទឹកចិត្តទៀត។

ទោះបីជាយ៉ាងណាក្ដី រឿងរ៉ាវវែកញែកនេះ ទុកនៅលើមហាជនជាអ្នកមើលឃើញទៅចុះ ចំណែកឯ តារារ៉េប G-Devith ក៏មិនទាន់បានចេញមុខតបត ឬប្រតិកម្មអ្វីនោះឡើយ៕

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោមនេះ៖ 

https://www.facebook.com/share/v/16FRENr5Hw/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត