ប៉ាគីស្ថាន៖ បុរសម្នាក់ រស់នៅPunjab ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេបាន ជះទឹកអាស៊ីតទៅលើប្រពន្ធ និងកូនប្រុសតូចរបស់គេ ព្រោះតែនាង ចង់ធ្វើការលែងលះ និងបដិសេធមិនត្រលប់ ទៅផ្ទះរបស់ពួកគេវិញ។

តាមប្រភពពត៌មាន បានឲ្យដឹងថា ប្រពន្ធរបស់បុរសម្នាក់នេះ ឈ្មោះSakina បានរើទៅនៅផ្ទះឪពុកម្តាយរបស់នាង អស់២សប្តាហ៍មកហើយ បន្ទាប់ពីពួកគេបានឈ្លោះប្រកែកគ្នា ពីរឿងជីវភាពគ្រួសារ និងប្រាក់កាសកន្លងមក។ នៅថ្ងៃមួយបុរសជាប្តីនេះ បានទៅផ្ទះឪពុកម្តាយក្មេក ដើម្បីសុំឲ្យប្រពន្ធរបស់គេ ត្រឡប់ទៅផ្ទះវិញ តែត្រូវបានប្រពន្ធរបស់គេបដិសេធ មិនព្រមទៅវិញ ទើបធ្វើឲ្យគេ មានការខឹងសម្បារយ៉ាងខ្លាំង ក៏បានជះទឹកអាស៊ីតទៅលើប្រពន្ធរបស់ខ្លួន និងកូនប្រុសតូច ដែលមានអាយុ ត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ ចំនែកឯបងប្រុស និងបងថ្លៃរបស់ Sakina ក៏បានរងរបួស ពីការជះទឹកអាស៊ីតនេះដែរ ហើយពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យMayo ភ្លាមៗ បន្ទាប់ពីកើតហេតុរួច។

យ៉ាងណាមិញ កូនប្រុសរបស់ពួកគេ រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់អាចបាត់បង់ជីវិតទៀតផង។ ហើយបុរសជាឪពុក ក៏ត្រូវបានដាក់ទោស ផងដែរ។

មានជំលោះក្នុងគ្រួសារបន្តិចបន្តួច មិនគួរណាខ្វះការពិចារណា ទៅធ្វើរឿងដែលស្តាយក្រោយ អស់មួយជីវិតបែបនេះសោះ។



ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]