សេនីហ្គាល់៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ត្រូវបានគេចាប់រំលោភ បានសំរេច រហូតដល់មានផ្ទៃពោះ ខណៈពេលនាង ចូលក្នុងបន្ទប់ទឹកតែម្នាក់ឯង ហើយពេលនេះ នាងក៏បង្កើតបាន កូនភ្លោះមួយគួ ថែមទៀតផង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានប្រឈមមុខនឹង ការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ លើអនីតិជន បន្ទាប់ពីរូបគេបាន ចាប់ក្មេងស្រីអាយុ១១ម្នាក់ រំលោភនៅក្នុងបន្ទប់ទឹក រហូតបណ្តាលឲ្យនាងមានផ្ទៃពោះ។
យ៉ាងណាមិញ ក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ ត្រូវបានគេបដិសេធ មិនឲ្យរំលូតកូន ដោយសារតែមានច្បាប់ ប្រឆាំងនឹងការរំលូតកូន យ៉ាងតឹងរឹង ទើបនាងត្រូវបានពពោះ និងផ្តល់កំណើត ដល់ទារកភ្លោះ ដែលមានរយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ នៅក្នុងតំបន់ភាគខាងជើងនៃ Ziguinchor ប្រទេស Senegal។ រីឯ សុខភាពរបស់ទារកទាំង២ និងម្តាយ សុទ្ធតែមានសុខភាពល្អធម្មតា ដែលនេះ ជារឿងមួយ មិនគួរឲ្យជឿផងដែរ។
គួរបញ្ជាក់ថា ករណីនេះ បានកើតឡើង ស្របពេល ដែលម្តាយក្មេងស្រីរងគ្រោះ បានទៅធ្វើការ ហើយគ្មាននរណាម្នាក់នៅផ្ទះនោះ នាង ក៏បាននៅលេង ជាមួយនឹងមិត្តភក្តិរបស់នាង និង នាងបានទៅកាន់បន្ទប់ទឹក។ ប៉ុន្តែ ស្រាប់ជនជាប់ចោទ មកដល់ និង បានចូលទៅតាមក្រោយ ហើយចាក់សោរទ្វារបន្ទប់ទឹកជាប់ រួចរំលោភនាងតែម្តង។ ក្រោយមកក្មេងស្រីរងគ្រោះ ក៏បានរាយការណ៍ទៅប៉ូលីស ទើបបុរសល្មោភកាមរូបនោះ ត្រូវបានចាប់ខ្លួន។
ជាមួយគ្នានេះដែរ ក្រុមគ្រួសាររបស់ ក្មេងស្រីរងគ្រោះ មិនបានដឹងថា នាងមានផ្ទៃពោះនោះទេ រហូតដល់រាងកាយរបស់នាង ចាប់ផ្តើមផ្លាស់ប្តូរ ដែលបង្ហាញពីសញ្ញា នៃការមានផ្ទៃពោះ។ ដោយសារតែមានការថែទាំ បានល្អក្មេងស្រីរងគ្រោះ និងកូនភ្លោះទាំង២ សុទ្ធតែមានសុខភាពល្អ។ ក្មេងស្រីរងគ្រោះ បាននិយាយថា “កូនភ្លោះទាំង២នាក់ មានសុខភាពល្អណាស់ ហើយគេត្រូវការទឹកដោះច្រើន ប៉ុន្តែខ្ញុំមិនមានទឹកដោះគ្រប់គ្រាន់ សម្រាប់គេនោះទេ”។
ទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះសង្ឃឹមថា អ្នកដែលរំលោភនាង នឹងត្រូវទទួលបាននូវ ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ព្រោះតែគេបានបំផ្លាញ កុមារភាពរបស់នាង ហើយនាងត្រូវបានបង្ខំ ឲ្យបោះបង់ការសិក្សា ហើយពឹងផ្អែកទៅលើ ប្រាប់ឧបត្ថម្ភដើម្បីចិញ្ចឹមកូន៕
រូបភាព តំណាង៖
ប្រភព៖ បរទេស
ដោយ និមល
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]