ភ្នំពេញ៖ អ្នករាល់គ្នា ប្រាកដជាបានស្គាល់ហើយ នូវគូស្នេហ៏ដ៏សែនផ្អែមល្អែមមួយគូនេះ គឺលោក គឹម សីហា និង កញ្ញា គង់ ចាន់ស្រីមុំ ដែលពួកគេ  តែងតែចូលចិត្តបង្ហាញនូវក្តីស្រលាញ់រវាងគ្នានឹងគ្នា ទៅកាន់ទស្សនិកជន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែននឹងពួកគេទាំង២នាក់ទៀតផង។

ជាការពិតណាស់ នាពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់លោក គឹម សីហា បានបង្ហោះរូបចិញ្ចៀនពេជ្រមួយ ដែលមានតំលៃជាង ៦ម៉ឺនដុល្លារអាមេរិក (60,060 USD) ដោយក្នុងនោះ លោកបានសរសេរថា៖ «Will see u soon for my wife  Kong chansreymon» ដែលមានន័យថា នេះជាកាដូចិញ្ចៀនពេជ្រ​ ដែលលោក ធ្វើវាជាពិសេសសំរាប់កញ្ញា គង់ ចាន់ស្រីមុំ តែម្តង។

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីកញ្ញា គង់ ចាន់ស្រីមុំ បានឃើញនូវកាដូដ៏មានតំលៃនោះហើយ កញ្ញាមិនបានបង្អង់់យូរ ក៏បានបង្ហោះសារឆ្លើយតប​នឹងម្ចាស់កាដូវិញផងដែរ ដោយរូបនាងបានសរសេរអគុណ ចំពោះសេចក្តីស្រលាញ់ ដែលលោក គឹម សីហា តែងតែផ្តល់ឲ្យនាង អស់រយៈពេលជាង ៩ឆ្នាំមកនេះហើយនាងក៏យល់ព្រមផ្ញើជីវិត និងសុភមង្គលរបស់នាង ពេញមួយជីវិត ទៅលើបុរសម្នាក់នេះហើយដែរ។ អានសារពួកគេទាំងពីរខាងក្រោមនេះជាមួយខ្មែរឡូតទាំងអស់គ្នា៖


ទន្ទឹមនឹងនេះ នៅរសៀលថ្ងៃអាទិត្យដដែលនេះ ខ្មែរឡូតឃើញ កញ្ញា គង់ ចាន់ស្រីមុំ បង្ហោះសារមួយទៀត ដែល នាងបានសរសេរថា នាងពិតជាជ្រេញ ខ្លួនឯងណាស់ បន្ទាប់ពីនាងបានអានអត្ថបទព័ត៌មានក្នុងស្រុកមួយ ដែលបានសរសេរខុស អំពីតម្លៃកាដូចិញ្ចៀនពេជ្រ ក្នុងថ្ងៃខួបកំណើតរបស់នាង ដែលលោក សីហាបានជូននាង ដោយតាមពិតទៅ កាដូនោះមានតំលៃត្រឹមតែ ១៨,០០០ដុល្លារអាមេរិកប៉ុណ្ណោះ មិនមែន ១០មឺុនដុល្លារដូចព័ត៌មានបានចុះផ្សាយឡើយ។ នាងបានសរសេរថា៖ «Hmmmm ចាំបានថាពេលសំភាសន៍ខ្ញុំ បាននិយាយប្រាប់ថាចិញ្ចៀនដែលបងសីហា កាដូអោយនៅថ្ងៃខួបកំណើតមានតំលៃតែ 18000$ ទេ ដល់ពេលចេញព័ត៌មានដាក់ថា 10 ម៉ឺនដុល្លារ... ស្លាប់ហើយខ្ញុំបើអ្នកណាមិនដឹង ថាខ្ញុំអួតហួសហេតុពេកហើយ។ គ្រាន់តែអានខ្លួនឯង មានអារម្មណ៍ថាជ្រិញខ្លួនឯងទៅហើយ ទំរាំតែអ្នកដទៃអានច្បាស់ជាជ្រិញខ្ញុំស្លាប់ហើយ...»។

ប៉ុន្តែមិនថាយ៉ាងណា ចិញ្ចៀនពេជ្រក្រោយនេះ ដែលលោក សីហា ទិញសម្រាប់កញ្ញា គង់ ចាន់ស្រីមុំ គឺមានតំលៃជាង ៦មឺុនដុល្លារអាមេរិក ពិតជាមិនធម្មតាឡើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ