ថៃ៖ តារាសម្តែងស្រីនាង Tangmo Pattaratida ដែលត្រូវបានគេស្គាល់ថា ជាស្រីមេម៉ាយវ័យក្មេង ក្រោយពេលលែងលះគ្នាដាច់ស្រេចជាមួយស្វាមីជាតារាដូចគ្នា គឺលោក Tono Pakin បច្ចុប្បន្នគេសង្កេតឃើញថា នាងកំពុងមានភាពមមារញឹកជាមួយនឹងការងារសិល្បៈយ៉ាងខ្លាំងស្ទើរតែដកឃ្លាមិនរួច។
ហេតុដូច្នេះហើយ នេះជាមូលហេតុសំខាន់ដែលតម្រូវឱ្យនាង Tangmo Pattaratida ត្រូវមានអ្នកចាត់ការផ្ទាល់ខ្លួន ដ៏ជំនាញប៉ិនប្រសប់ម្នាក់ សម្រាប់នៅរង់ចាំមើលការខុសត្រូវចាត់ចែងគ្រប់កម្មវិធីរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងពេលនេះគេក៏បានរកឃើញ នូវរូបពិត សម្លេងពិត របស់អ្នកចាត់ការផ្ទាល់ខ្លួនដ៏ស្រស់ស្អាតរបស់នាង Tangmo Pattaratida ហើយ ដោយនាងគឺស្រីស្អាតម្នាក់ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់ពួកតារាៗស្រីនៅក្នុងវិស័យសិល្បៈថៃប៉ុន្មានទេ។
កញ្ញាចាត់ការវ័យក្មេងដ៏ស្រស់ផូរផង់រូបនេះ មានឈ្មោះហៅថា Katik មានតួនាទីជាអ្នកគ្រប់គ្រងលើការងារគ្រប់យ៉ាង និងជាអ្នកថែរក្សាផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាងគេបំផុតរបស់នាង Tangmo Pattaratida។ ជាទូទៅគេតែងឃើញ Katik លេចមុខជានិច្ច នៅរាល់កម្មវិធី ដែលមាននៅក្នុងតារាងការងារប្រចាំថ្ងៃ ឬប្រចាំខែផ្សេងៗ ឬសូម្បីពេលទៅដើរលេង ឬចាំអាហារក៏ពួកគេទៅជាមួយគ្នាមិនសូវលោះដែរ។
អស់ទាស់ហើយ នាងមេម៉ាយវ័យក្មេង រើសបានអ្នកចាត់ការប្រចាំខ្លួនវ័យក្មេង ហើយស្រស់ស្អាតដូចគ្នា មិនតែប៉ុណ្ណោះថែមទាំងមានទេពកោសល្យពូកែទៀត។ ស្អាតទាំងតារា ស្អាតទាំងអ្នកចាត់ការបែបនេះ កម្លោះៗជុំវិញខ្លួនប៉ងប្រាថ្នាមិនតិចនាក់ទេមើលទៅ ច្បាស់ជាសម្លឹងមិនដាក់ភ្នែកមិនខាន ពេលចេញក្នុងកម្មវិធីម្តងៗ Cute ហ្មង...ម្នាក់ៗ៕
តោះទៅមើលនាង Tangmo Pattaratida និងអ្នកចាត់ការផ្ទាល់ខ្លួននាង ជាមួយគ្នា៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]