ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹង ការព្យាបាលស្នាមជាំ៖

ខ្ញុំចាប់ផ្ដើមពេញវ័យ ស្នាមជាំក៏កើតឡើងតាមដែរ ពេលនោះខ្ញុំភ័យខ្លាំងណាស់ យកចំងល់នេះទៅសួរម៉ាក់ គាត់ប្រាប់ថាដោយសារខ្ញុំកំពុងឈានចូលអាយុពេញវ័យទើបមុខវាឡើងចឹង យូរៗទៅវាអស់ហើយ។ តែខ្ញុំមិនសុខចិត្ត ពីមុនឡើងតិចតួច ឥឡូវវាឡើងពេញមុខអស់ហើយ។ មុខសស្អាត ដែលខ្ញុំធ្លាប់តែអះអាង ពីមុនមក គ្មានទៀតទេពេលនេះ គួរឲ្យខ្លាចណាស់។

ដំណើរស្រាវជ្រាវវិធីព្យាបាល

ឃើញស្នាមជាំលើមុខខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ម៉ាក់ខ្ញុំគាត់ភ័យក៏នាំខ្ញុំទៅពេទ្យពិនិត្យ គ្រូពេទ្យ ផ្សំថ្នាំឲ្យ ហើយប្រាប់ថាលេបទៀងពេលកំណត់ សន្សឹមៗស្នាមជាំនឹងបន្ថយហើយ។ ទុកចិត្តខ្លះពេលឮពេទ្យ គេប្រាប់ថាចឹង ខ្ញុំខំប្រឹងលេបថ្នាំទៀងពេលទៀងទាត់ តែជិតមួយឆ្នាំហើយ ស្នាមជាំនៅដដែល គ្មានឃើញ កាត់បន្ថយតិចណាសោះ។ ក្រោយមក ម៉ាក់ខ្ញុំមិនដឹងគាត់ឮពីណាទិញរមៀតមកកិនឲ្យម៉តបិទឲ្យខ្ញុំរាល់ថ្ងៃ។

មុនពេលចូលគេង ខ្ញុំលាងមុខឲ្យជ្រះរួចលាបរមៀត លាបរមៀតរាល់ថ្ងៃធ្វើឲ្យមុខខ្ញុំឡើងលឿង សម្លឹងកញ្ចក់ម្ដងៗឃើញខ្លួនឯង គួរឲ្យខ្លាច លាបរមៀតមួយរយៈហើយដែរ តែចុងក្រោយក៏សូន្យខ្ញុំបានបោះបង់ម្ដងទៀត ព្រោះមិនអាចចេញ ទៅក្រៅជាមួយមុខលឿងបែបនេះរហូតទេ។

លើកទី ៣ បងស្រីជីដូនមួយគាត់បានណែនាំ ឲ្យប្រើឡេព្យាបាលស្នាមជាំ ឡេមួយប្រអប់នេះមិនថោកទេ ខ្ញុំគិតថាប្រហែលជាតម្លៃវាថ្លៃណាស់ហើយ ថ្លៃក៏ថ្លៃទៅឲ្យតែមានប្រសិទ្ធភាព។ លាបបានប៉ុន្មានថ្ងៃដំបូង ឃើញមុខវាទន់ល្អ ស្នាមជាំក៏ស្រាកចុះខ្លះដែរ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ឃើញសភាពវាល្អបែបនេះ។

ក្ដីសប្បាយរីករាយមិនបានយូរប៉ុន្មាន ក៏កើតទុក្ខមកវិញ ពេលលាបអស់ឡេហើយ ខ្ញុំឈប់ប្រើមិនទាន់បាន មួយសប្ដាហ៍ផង ស្នាមជាំវាកើតមកវិញទៀត។ ខ្ញុំភ័យពេកប្រាប់ម៉ាក់ទិញឲ្យប្រើបន្ត ម៉ាក់គាត់ថាប្រហែលជា ឡេនេះមិនល្អទេ ឈប់ប្រើបែរជាឡើងច្រើនជាងមុនទៅទៀត។ និយាយក៏និយាយតែគាត់នៅតែទិញ ប៉ុន្តែ ប្រអប់ទី ២ នេះស្នាមជាំវាលែងបាត់ទៀតហើយ មុខឡើងធ្ងន់ធ្ងរជាងមុនទៅទៀត ខ្ញុំក៏សម្រេចចិត្តឈប់ប្រើ។ លើកណាក៏ចឹងដែរធ្វើឲ្យមានសង្ឃឹមហើយ បែរជាអស់សង្ឃឹមទៅវិញ ខ្ញុំសូមចុះចាញ់ទាំងស្រុងហើយ ទោះបី គ្រួសារ និងមិត្តភក្ដិខំលើកទឹកចិត្តយ៉ាងណាតែអារម្មណ៍ខ្ញុំនៅតែមិនល្អ ហត់នឿយខ្លាំងណាស់ ខ្ញុំមិនហ៊ាន ចេញទៅណាទេ ប្រសិនបើមានការចាំបាច់ ខ្ញុំក៏បិតម៉ាសជិតហើយពាក់វែនតាទៀតគ្មានអ្នកណាមើលដឹងថា ខ្ញុំទេ។ ហើយខ្ញុំក៏មិនហ៊ានចូលរួមរាល់សកម្មភាពរបស់សាលាដែរ ព្រោះខ្លាចមុខខ្ញុំក្លាយជាប្រធានបទសម្រាប់ អ្នកទាំងអស់គ្នា រៀនសូត្រក៏អន់ជាងមុនច្រើនទៀត។

ប៉ាម៉ាក់គាត់ឃើញបែបនេះក៏លើកទឹកចិត្តខ្ញុំថែមទៀត ម៉ាក់គាត់ខំរកគ្រប់វិធីដើម្បីព្យាបាលឲ្យខ្ញុំតែមិនដែល ជោគជ័យម្ដងណាទេ។

ក្ដីសង្ឃឹមថ្មី

ចប់ថ្នាក់ទី ១១ ប៉ាម៉ាក់នាំខ្ញុំឡើងក្រុង ទៅព្យាបាលនៅមន្ទីពេទ្យធំមួយជំនាញផ្នែកថែសុខភាពស្បែក។ គាត់ ជ្រើសរើសវិធីព្យាបាលដោយបាញ់កាំរស្មីឡាហ្សែ ទោះបីតម្លៃខ្ពស់យ៉ាងណាតែគាត់សង្ឃឹមមុខខ្ញុំស្អាតដូចដើម ដើម្បីមានទំនុកចិត្តខិតខំរៀនបន្តទៀត។ ខ្ញុំសង្ឃឹមថាព្យាបាលម្ដងនេះនិងបានសម្រេច តែការផ្លាស់ប្ដូរមិនបានប៉ុន្មានទេ។ គ្រូពេទ្យគាត់ប្រាប់ថាត្រូវតែ ព្យាយាមពីរបីដងទៀតទើបអស់ តែតម្លៃវាខ្ពស់ពេក គ្រួសារខ្ញុំមិនគ្រប់សមត្ថភាពព្យាបាលច្រើនដងទេ។ បោះបង់ម្ដងទៀត ត្រឡប់មកស្រុកវិញ ដោយអារម្មណ៍ទុក្ខព្រួយ មិនដឹងត្រូវធ្វើយ៉ាងណា មិនដឹងត្រូវជឿលើ អ្វីទៀតទេ។

តស៊ូបន្ត៖

ដល់ខ្ញុំរៀនមហាវិទ្យាល័យឆ្នាំដំបូង បងស្រីជីដូនមួយគាត់យកឡេមកឲ្យខ្ញុំម្ដងទៀត គាត់ប្រាប់ថា “ហែងទុក ចិត្តទៅ ម្ដងនេះបងធានាឲ្យ ព្រោះបងស្រីមិត្តភក្ដិបង គេមានស្នាមអុជខ្មៅនិងស្នាមជាំពេញមុខ គេប្រើទើបតែ អស់ណា”។ ខ្ញុំមិនជឿបន្តិចណាទេ សូម្បីបាញ់ឡាហ្សែនៅតែមិនអស់ និយាយអីឡេលាយបែបនេះ គាត់ និយាយរួចដាក់ឡេលើតុហើយប្រាប់បន្ត “ប្រើមិនប្រើស្រេចតែឯងទៅ” ។ ធ្វើម៉េចបើខ្ញុំសាកច្រើនវិធីហើយនៅ តែមិនបាត់ សម្លឹងមើលប្រអប់ឡេនោះ ខ្ញុំមិនជឿជារឿងធម្មតាទេ។ ឃើញឡេនោះនៅលើតុរាល់ថ្ងៃ ទ្រាំមិន បានខ្ញុំក៏យកមើល ហើយមើលតាមឈ្មោះឡេខ្ញុំក៏ឡើងស្រាវជ្រាវពត៌មានបន្ថែមនៅលើបណ្ដាញ។

ឡេ Kami Skin អាចព្យាបាលស្នាមអុជខ្មៅនិងស្នាមជាំបាន។ មើលលើបណ្ដាញ internet ដូចជាមាន អ្នកប្រើបានជោគជ័យច្រើនខ្លាំងណាស់ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លះដែរ។ ខ្ញុំចូល comment កន្លែង គេលក់ផលិតផល មានបងស្រីម្នាក់គាត់តេមកប្រឹក្សាយោបល់។ ដឹងថាខ្ញុំទិញហើយតែមិនទាន់ហ៊ានប្រើគាត់ ណែនាំយ៉ាងម៉ត់ចត់ហើយប្រាប់ពីរបបអាហារូបត្ថម្ភបន្ថែមទៀត។ ស្ដាប់គាត់និយាយហើយ ខ្ញុំមានជំនឿចិត្ត ជឿជាក់ជាងមុន ហើយក៏សម្រេចចិត្តប្រើវាទៅ។ ខ្ញុំចាប់ផ្ដើមប្រើឡេតាំងពីយប់នោះមក ឡេទន់លាបឡើងវាមិនស្អិតជាប់ មានអារម្មណ៍ថាល្អណាស់។ ពីមួយ ថ្ងៃទៅមួយថ្ងៃ ស្នាមជាំនៅលើមុខខ្ញុំវារលាយទៅសន្សឹមៗ ខ្ញុំមិនហ៊ានអរទេ ខ្លាចដូចលើកមុនទៀត តែខ្ញុំ ព្យាយាមប្រើបន្តតាមការណែនាំរបស់អ្នកលក់ផលិតផល។

ប្រើអស់ប្រអប់ទី ៣ ស្នាមជាំលើមុខខ្ញុំក៏អស់ដែរ មុខស្អាតដូចដើមវិញ ហើយសម៉ដ្ឋជាងមុនទៀត ។ ខ្ញុំក៏តេទៅប្រាប់បងអ្នកលក់ ផលិតផលគាត់ផ្ដាំខ្ញុំថា គួរញ៉ាំផ្លែឈើនិងបន្លែស្រស់ៗឲ្យបានច្រើន ហើយផឹកទឹក ច្រើនទៀតដើម្បីជាជំនួយកុំឲ្យស្នាមជាំនោះកើតឡើងវិញទៀត។

ខ្ញុំអរគុណ Kami Skin ខ្លាំងណាស់ ហើយក៏អរគុណបងស្រីលក់ផលិតផលផងដែរ គាត់មានការប្រឹក្សា យ៉ាងច្បាស់លាស់ បើមិនចឹងខ្ញុំមិនហ៊ានទើសទាល់ដល់ឡេនោះទេ ជាពិសេសគឺអរគុណបងស្រីជីដូនមួយ របស់ខ្ញុំ បើគ្មានគាត់ប្រហែលមុខខ្ញុំមិនអស់ស្នាមជាំដូចសព្វថ្ងៃនេះទេ។

សប្បាយចិត្តពេក ថ្ងៃនេះខ្ញុំសូមចែករំលែកអត្ថបទមួយនេះទៅដល់អ្នកទាំងអស់គ្នា ដើម្បីជៀសផុតពីស្នាម អុជខ្មៅស្នាមជាំកុំឲ្យរងទុក្ខវេទនាដូចខ្ញុំពីមុនទៀត។ ជូនពរជោគជ័យទាំងអស់គ្នាណា៎

សូមតេទៅលេខទូរស័ព្ទ 096 887 6887 ដើម្បីកម៉្មងទិញភ្លាមណា៎

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]