ភ្នំពេញ៖ ថ្ងៃទី ២៣ និង ២៤ មិថុនា ឆ្នាំ ២០១៧ នៅ Audi Cambodia ក្រុមហ៊ុនស្មាតហ្វូន លំដាប់ពិភពលោក Huawei បានបង្ហាញនូវសមត្ថភាព ដ៏អស្ចារ្យនៃការ Leica មុខក្រោយដែលបំពាក់លើកំពូលស្មាតហ្វូនស៊េរីចុងក្រោយគឺ Huawei P10 & P10 Plus ក្នុងកម្មវិធី បង្ហាញម៉ូតច្នៃប្រឌិត Phnom Penh Designers Week ឆ្នាំ ២០១៧ សម្រាប់និទាឃរដូវ។

កម្មវិធី Phnom Penh Designers Week ឆ្នាំ២០១៧ ត្រូវបានរៀបចំដោយ ទស្សនាវដ្តី Fashion Lab Magazine ក្នុងមួយឆ្នាំ ពីរដង ក្នុងគោលបំណង ឆ្លុះបញ្ចាំងនូវស្នាដៃដ៏ប៉ិនប្រសប់នៃអ្នកច្នៃម៉ូត ភាពច្នៃប្រឌិត ការបង្កើតថ្មី របកគំហើញថ្មី នៃវិស័យសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងលម្អផ្សេង ដែលជាតឹកតាង ស្នាដៃសិល្បៈ នៃការបង្កើតដោយដៃផ្ទាល់ (Hand Made Products)។ នេះជាលើកទី៨ ហើយ ដែល កម្មវិធី Phnom Penh Designers Week មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកាន់តែទទួបានប្រជាប្រិយភាព និងជោគជ័យខ្លាំង ក្នុងការលើកកម្ពស់វិស័យ បង្ហាញម៉ូត (Fashion Show)។

មានវត្តមាននៅជុំដំបូងគេបង្អស់ នៃកម្មវិធី Phnom Penh Designers Week ហ៊ួរវ័យ និង កំពូលអធិរាជស្មាតហ្វូន Huawei P10 & P10 Plus គឺ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា ប្រមាណជាង៤០០នាក់ ដែលបង្ហាញដោយតារាបង្ហាញម៉ូតល្បីៗ។

ថ្លែងក្នុងកម្មវិធីដ៏វិសេសវិសាលនេះ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែល ក្រុមហ៊ុន Huawei បានចូលរួមចំណែក លើកកម្ពស់វិស័យបង្ហាញម៉ូតរបស់ Phnom Penh Design Week ឆ្នាំ ២០១៧ ដែលជាស្នាដៃពិត ផលិតផលច្នៃប្រឌិតពិតពីបណ្ឌិតច្នៃម៉ូត។ ជាពិសេស Huawei ក៏មានឱកាសបង្ហាញ រឹតតែច្បាស់នៃសមត្ថភាព កាមេរ៉ា Leica ដែលបំពាក់នៅលើកំពូលអធិរាជស្មាតហ្វូន Huawei P10 & P10 Plus និងឆ្លុះបញ្ចាំងពីសិល្បៈនៃការថតរូបបែប ហាយក្លាស អេឡេហ្គេន ដល់អ្នកចូលរួមទស្សនា ។

“យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ”។

កញ្ញា ភីយ៉ា វេកា ដែលជាតារាបង្ហាញម៉ូត របស់ក្រុមហ៊ុន ស្មាតហ្វូន ហ៊ួរវ័យ និងជាភ្ញៀវលំដាប់ VIP របស់ ក្រុមហ៊ុន ហ៊ួរវ័យ

ស្របគ្នានេះដែរ កញ្ញា ភីយ៉ា វេកា ដែលជាតារាបង្ហាញម៉ូត របស់ក្រុមហ៊ុន ស្មាតហ្វូន ហ៊ួរវ័យ និងជាភ្ញៀវលំដាប់ VIP របស់ ក្រុមហ៊ុន ហ៊ួរវ័យ នៃកម្មវិធី Phnom Penh Designers Week 2017 បានឲ្យដឹងថា “នាងខ្ញុំពិតជារីករាយមែនទែន ហើយនិងមានមោទនភាពចំពោះ ការច្នៃម៉ូតថ្មីៗ ប្លែកភ្នែកនៃអ្នកច្នៃម៉ូតលក្ខណៈអាជីព ដែលដើរស្របតាមចក្ខុវិស័យសម័យថ្មី Huawei P10 & P10 Plus”។

គួររំលឹកថា កម្មវិធីបង្ហាញម៉ូត Phnom Penh Design Weeks 2017 នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ ដែលឆ្លុះបញ្ចាំងពី ការច្នៃម៉ូតប្លែកៗពីគ្នា ដែលថ្ងៃទីមួយ (២៣ មិថុនា) មានវត្តមានតារាបង្ហាញម៉ូតស្រីចំនួន ១៥រូប ហើយបុរស ២០ រូប ។ ចំណែកថ្ងៃទីពីរ (២៤ មិថុនា) មានតារាបង្ហាញម៉ូតស្រីល្បីៗប្រមាណជាង ២០រូប ដែលញុំាងឲ្យ មានភ្ញៀវចូលទស្សនាយ៉ាងច្រើនកុះករ ជាមធ្យមប្រមាណជាង ៤០០នាក់ ក្នុងមួយថ្ងៃ។

លោក វណ្ណ ដារ៉ា ដែលមានវត្តមាននៅក្នុងកម្មវិធី Phnom Penh Design Week បានបង្ហាញចំណាប់អារម្មណ៏ថា ៖ “ខ្ញុំចាប់អារម្មណ៍ចំពោះការច្នៃម៉ូត ដែលពោរពេញដោយគំនិតច្នៃប្រឌិត អាវយឺត ស្មាតហ្វូន Huawei P10 និង P10 Plus មកតុបតែង ឲ្យក្លាយទៅជាសម្លៀកបំពាក់ដ៏មានតម្លៃបំផុត”។

បច្ចុប្បន្ន ស្មាតហ្វូនរបស់ហ៊ួរវ័យ ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM) ៕

នាងខ្ញុំពិតជារីករាយមែនទែន ហើយនិងមានមោទនភាពចំពោះ ការច្នៃម៉ូតថ្មីៗ ប្លែកភ្នែក ដែលដើរស្របតាមចក្ខុវិស័យសម័យថ្មី Huawei P10 & P10 Plus”
កម្មវិធី Phnom Penh Designers Week ឆ្នាំ២០១៧ ត្រូវបានរៀបចំដោយ ទស្សនាវដ្តី Fashion Lab Magazine
នេះជាលើកទី៨ ហើយ ដែល កម្មវិធី Phnom Penh Designers Week មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ
យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ
យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ
យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ
យើងមានមោទនភាពចំពោះកម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើងនឹងបន្តការគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]