(ភ្នំពេញ)៖ អតីតបេក្ខនារី «The Voice Cambodia» រដូរកាលទី២ ដែលច្រៀងចម្រៀងជាភាសាបរទេសបានល្អជាងគេ និងចាប់ចំណាត់ថ្នាក់លេខ៤ លើពិភពលោក ដោយនាងត្រូវបានជ្រើសរើសបញ្ចូល «The Voice Global TOP 10-BEST Blind Auditionsof 2016» ក្នុងនោះមាន ១០ប្រទេស រួមទាំងកម្ពុជាផងនោះ ថ្មីៗនេះនាងបានបញ្ចេញរូបភាពស្អាតៗមានស្ទីលប្លែកៗ ធ្វើឲ្យប្រុសៗមួយចំនួនតាមសំឡឹងមិនដាក់ភ្នែក។
កញ្ញា រ៉េត ស៊ូហ្សាណា មិនត្រឹមតែមានទេពកោសល្យខាងច្រៀងចម្រៀងជាភាសាបរទេសបានល្អ និងភាសាជាតិនោះទេ នាងក៏មានសម្រស់មិនចាញ់តារារៀមច្បងប៉ុន្មានដែរ។
ថ្មីៗនេះមហាជនសង្កេតឃើញថានាងបានចេញចម្រៀងជាភាសាជាតិជាច្រើនបទ និងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ជាពិសេសគឺមានការគាំទ្រពីស្រទាប់យុវវ័យយ៉ាងលើសលុបផងដែរ។ តែទោះបីជាយ៉ាងណាមិញតារាស្រីវ័យក្មេងខ្ចីរូប នេះក៏ហាក់បីដូចជាមិនភ្លេចការថែទាំសម្រស់ដែរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃសម្រស់នាងកាន់តែស្អាតដូច ម្ចាសក្សត្រីអ៊ីចឹង។
ប្រភព៖ Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]