រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​មាន​សមត្ថ​កិច្ច​បាន​​ឆ្មក់​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​និង​ចែកចាយ​សាប៊ូ PAOចំនួន​២​កន្លែង ដោយដកហូត​សាប៊ូ​​បាន​រាប់រយ​កេស ដែល​ប្រតិបត្តិការ​នេះ​​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង០២ និង៣០​នាទី​រសៀលថ្ងៃ​ទី០៩ សីហា​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ២៤AB ផ្លូវ​លេខ១៩៩ និង​ឃ្លាំង​គ្មាន​លេខផ្លូវ​លេខ៣៨៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ​ចំការ​មន​ ​​ខណ្ឌចំការ​មន ។ ​

​ការ​បង្ក្រាបគឺ​មាន​ការ​​សហការ​ជាមួយ​លោកហោ លី​នា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ និង​ឈាន​​​ដល់​ការ​ចុះ​មក​បង្ក្រាប​នូវ​ទីតាំង​ចែកចាយ និងឃ្លាំង​ស្តុក​នូវ​សាប៊ូ​ប្រភេទ​នេះ​ចំនួន​ពីរ​ទីតាំង ដែល​មាន​ម្ចាស់​តែ​មួយ ដោយ​បាន​លួច​ចូល​មក​ធ្វើការ​ចែកចាយ ​ដោយ​រំលោភ​លើ​កម្ម​សិទ្ធិ​បញ្ញា​​ ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ ​កម្លាំង​​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​ចែកចាយ​ទី​មួយ​មាន​យីហោ «ហាក់ សៀ» ដែល​មាន​ទីតាំង​ផ្ទះ​លេខ ២៤AB ផ្លូវ​លេខ ១៨៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ធ្វើការ​ដកហូត​បាន​សាប៊ូ​ម៉ាក PAO ចំនួន​ជាង ៣០​កេះ និង​ទីតាំង​ទី​២ គឺ​នៅ​ចំណុច​ឃ្លាំង​គ្មាន​លេខ ផ្លូវ​លេខ ៣៨៤ ក្នុង​សង្កាត់​ទួល​ស្វា​យេ​ព្រៃ​ទី ១ ខណ្ឌចំការមន បាន​ធ្វើការ​ដកហូត​សាប៊ូ​ម៉ាក PAO ចំនួន​រាប់រយ​កេះ​បន្ថែម​ទៀត​។

ក្រោយ​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​បាន​ធ្វើការ​ដកហូត​សាប៊ូ PAO រាប់រយ​កេះ ​ដែល​រំលោភ​លើ​កម្ម​សិទ្ធិបញ្ញា​នេះ​ ​យក​ទៅ​រក្សា​ទុក និង​ហៅ​ម្ចាស់​ទីតាំង​ទាំង​ពីរ​កន្លែង​ចូលខ្លួន​ទៅ​កាន់​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​បំភ្លឺ​​ពី​ករណី​​​​នេះ​ផង​ដែរ​។

កម្លាំង​មាន​សមត្ថ​កិច្ច​បាន​​ឆ្មក់​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​និង​ចែកចាយ​សាប៊ូ PAOចំនួន​២​កន្លែង ដោយដកហូត​សាប៊ូ​​បាន​រាប់រយ​កេស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]