កូរ៉េខាងត្បូង៖ កាលពីថ្ងៃបុណ្យ Halloween កន្លងទៅនេះ តារាស្រីសម្រស់លេចធ្លោ កញ្ញា YoonA បានតុបតែងខ្លួនបែបប្លែកៗ ចូលរួមអបអរក្នុងពិធីជប់លៀងជាមួយនឹងតារាជាច្រើនរូប ដែលរៀបចំដោយផលិតកម្ម SM។
យ៉ាងណាមិញ តាមរយៈរូបថតSelfieមួយសន្លឹក ដែលតារាស្រីYoonA បានបង្ហោះនៅលើ គណនីអ៊ីនស្តាក្រាមរបស់ខ្លួន បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះបានលេងម៉ូតសក់ថ្មីមួយម៉ូតទៀត នោះគឺម៉ូតសក់សេះរាងខើច ជាមួយនឹងម៉ូតសក់ខ្លីត្រឹម.ក ដែលនាងទើបតែកាត់មិនប៉ុន្មានខែមុននេះ។
ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បង្ហាញភាពមិនពេញចិត្ត ជាមួយនឹង ម៉ូតសក់ថ្មីរបស់នាង ដែលមើលទៅ អាក្រក់មើលយ៉ាងខ្លាំង មិនសាកសមនឹងទម្រង់មុខនាងទាល់តែសោះ។

ប៉ុន្តែមិនថាយ៉ាងណា តាមរយៈរូបថតជាច្រើនផ្សេងទៀត ក៏បានបង្ហាញឲ្យឃើញថា តាមពិតម៉ូតសក់សេះរបស់នាង គឺត្រឹមតែជាសក់ពាក់ ដើម្បីបន្ថែមម៉ូតឲ្យសាកសម ទៅនឹងការតុបតែងខ្លួនរបស់នាងតែប៉ុណ្ណោះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]