ភ្នំពេញ៖ តារាសម្តែង លោកហេង នរៈកក្កដា ជាតារាមួយរូបដែលមានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ឃើញថាតារារូបនេះ ថែរក្សារាងខ្លួនឯងមែនទែន ជាមួយនឹងការហាត់ប្រាណជាញឹកញាប់។

ទោះបីជាមមាញឹកជាមួយនឹងការងារយ៉ាងណាក្តី ក៏តារារូបនេះតែងតែ មិនភ្លេចនូវការហាត់ប្រាណនោះដែរ ទើបរូបលោកទទួលបានរាងយ៉ាងសង្ហា ជាមួយនឹងសាច់ដុំធំៗមើលទៅគួរឲ្យច្រណែន។

តារាសម្តែង លោកហេង នរៈកក្កដា

ជាក់ស្តែង តាមរយៈបណ្តាញសង្គមរបស់លោក បានបង្ហោះវីដេអូមួយដែលកំពុងតែ ហាត់ប្រាណ តែមិនបានប៉ុន្មាននាទីផង លោកស្រាប់តែដោះអាវ បញ្ចេញសាច់ដុំធំៗ ធ្វើឲ្យអ្នកគាំទ្របានទស្សវីដេអូភ្ញាក់ព្រឺតតែម្តង។

ដោយសារតែរូបរាងរបស់លោក ហាក់ដូចជាមាំមួន និងមានសាច់ដុំកង់ៗ មើលទៅពិតជាគួរឲ្យសរសើរនៅពេលដែល លោកថែរក្សារាង និងសុខភាពដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តារាសម្តែង លោកហេង នរៈកក្កដា
តារាសម្តែង លោកហេង នរៈកក្កដា
តារាសម្តែង លោកហេង នរៈកក្កដា
តារាសម្តែង លោកហេង នរៈកក្កដា ដោះអាវបញ្ចេញសាច់ដុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា