តាមការស្រាវជ្រាវបានរកឃើញថា បុរស គឺជាភេទដែលមានចំណង់ផ្លូវភេទច្រើនជាងមនុស្សស្រី ហើយភាគច្រើនវាត្រូវបង្ហាញឡើងនៅពេលព្រឹកព្រលឹមតែម្តង។ ដៃគូ ស្នេហា និងភរិយារបស់បុរស ប្រហែលជាអាចចម្លែកចិត្ត ឬគិតថាបុរសមានចំណង់ផ្លូវភេទ ទាមទារការរួមភេទរាល់ពេលព្រឹក។ ប៉ុន្តែការពិតទៅ ការងើបឡើងនៃប្រដាប់ភេទមិនមែនជាការទាមទារការរួមភេទទាំងស្រុងនោះទេ វាត្រូវបានគេរកឃើញថាមានមូលហេតុមួយចំនួនដែលអ្នកមិនធ្លាប់បានដឹង និងគួរតែយល់ដឹងបន្ថែម។

ដូច្នេះថ្ងៃនេះ យើងនឹងលើកយកហេតុផលមួយចំនួនបន្ថែមទៀត ថា ហេតុអ្វីបានជារាល់ព្រឹកប្រដាប់ភេទរបស់បុរសតែងតែងើបរឹង ដូចខាងក្រោម៖

# វាជាធម្មជាតិ បុរសណាក៏បែបនេះដែរ

វាជាទម្លាប់ និងជំងឺធម្មជាតិម្យ៉ាងតាមបែបវិទ្យាសាស្ត្រ មានឈ្មោះថា Nocturnal Penile Tumescence (NPT) ដែលជាហេតុធ្វើឱ្យប្រដាប់ភេទរបស់បុរសងើបឡើងរឹងនៅពេលព្រឹក។

# អាចបណ្តាលមកពីការសុបិន

មនុស្សមួយចំនួនយល់ថា ការងើបឡើងរឹងនៃប្រដាប់ភេទបុរសបណ្តាលពីការយល់សប្តិ និងការស្រមើស្រមៃផ្តេសផ្តាសពីរឿងរួមភេទ។  ជាការពិតណាស់នេះក៏ជាមូលហេតុមួយរួមផ្សំផងដែរ ដែលធ្វើឱ្យប្រដាប់ភេទរបស់បុរសឡើងរឹងនៅពេលព្រឹក នោះក៏ដោយសារតែពេលគេងលក់ ហើយយល់សប្តិបែបនេះ បុរសៗពិតជាមិនអាចធ្វើការគ្រប់គ្រងរាងកាយរបស់ខ្លួនឯងបាន។

# សញ្ញានៃការរាន់នោម

ការងើបឡើងរឹងនៃប្រដាប់ភេទរបស់បុរសនៅពេលព្រឹក អាចបណ្តាលមកពីស្ថានភាពម្យ៉ាងហៅថា Pee-Boner ដែលអាការនេះវាកើតឡើងដោយសារតែរាន់នោម។ ដូច្នេះនៅពេលដែលបុរសៗក្រោកឡើងទៅបន្ទប់ទឹក ដើម្បីបត់ជើងតូចរួចរាល់ បញ្ហាឡើងប្រដាប់ភេទក៏លែងមានបញ្ហាដែរ។ តែអាការនេះនឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ នៅពេលដែលបុរសចូលដល់វ័យចំណាស់។

ការងើបឡើងរឹងនៃប្រដាប់ភេទរបស់បុរសនៅពេលព្រឹក អាចបណ្តាលមកពីស្ថានភាពម្យ៉ាងហៅថា Pee-Boner ដែលអាការនេះវាកើតឡើងដោយសារតែរាន់នោម

# ខួរក្បាលមិនអាចគ្រប់គ្រងអវយវៈខ្លួនឯងបាន

នៅពេលដែលអ្នកគេងលង់លក់ខួរក្បាលរបស់អ្នកក៏សម្រាកដែរ ដូច្នេះវាធ្វើឱ្យប្រដាប់ភេទនឹងឡើងរឹងបាន ដោយសារខួរក្បាលមិនបានធ្វើការគ្រប់គ្រង និងហាមឃាត់នៃការងើបរឹងនេះ។ ជាធម្មតាបុរសៗអាចប្រើខួរក្បាលដើម្បីបញ្ជា និងគ្រប់គ្រងអវយវៈខាងក្រោមនេះ ទាំងក្នុងពេលដើរ ពេលហាត់ប្រាណ ឬធ្វើអ្វីផ្សេងៗជាដើមតែនៅពេលថ្ងៃ ឬពេលដឹងខ្លួនតែប៉ុណ្ណោះ។

# ដោយសារកម្រិតនៃអរម៉ូន

នៅពេលព្រឹកព្រលឹមកម្រិតអរម៉ូនផ្លូវភេទរបស់បុរស (Testosterone) នឹងកើនឡើងខ្ពស់ជាងពេលធម្មតាដល់ទៅ ២៥ភាគរយទៅ ៥០ភាគរយ។ ទាំងនោះគឺជាហេតុ ដែលធ្វើឱ្យប្រដាប់ភេទរបស់បុរសឡើងរឹងនៅពេលព្រលឹមដូច្នេះឯង។

# ការត្រៀមខ្លួនប្រតិបត្តិការ

ភាគច្រើនមនុស្សប្រុស តែងតែមានចំណង់ផ្លូវភេទច្រើន ហើយការងើបឡើងរឹងនៃប្រដាប់ភេទបុរសអាចជាការត្រៀមលក្ខណៈប្រតិបត្តិការផ្លូវភេទក៏ថាបាន។ តែមួយផ្នែកគេជឿថាការងើបឡើងរឹងនៃប្រដាប់ភេទ គឺជាការហ្វឹកហាត់ ឬធ្វើលំហាត់ប្រាណអវយវៈមួយនៃសសៃឈាម ដែលអាចធ្វើឱ្យការរួមភេទលើកក្រោយមានរយៈពេលយូរជាងមុន។

ភាគច្រើនមនុស្សប្រុស តែងតែមានចំណង់ផ្លូវភេទច្រើន ហើយការងើបឡើងរឹងនៃប្រដាប់ភេទបុរសអាចជាការត្រៀមលក្ខណៈប្រតិបត្តិការផ្លូវភេទក៏ថាបាន

# មកពីការប៉ះទង្គិចណាមួយ

ជាការពិតណាស់ដែលថាបុរសតែងតែមានអារម្មណ៍ផ្លូវភេទច្រើន ហើយប្រសិនជាមានការប៉ះពាល់ពីរបស់ណាមួយជុំវិញ ត្រូវនឹងប្រដាប់ភេទបុរសទៀតនោះ វាដូចជាការដាស់ និងជំរុញផ្លូវភេទបន្ថែមដែរ មិនថាជាការប៉ះនឹងខ្នើយឱប ឬអ្វីក៏ដោយ។ ជាពិសេសការគេងមិនដឹងខ្លួន ងាយធ្វើឱ្យប្រដាប់ភេទប៉ះទង្គិចនឹងរបស់ទាំងនោះណាស់ ដែលជាហេតុធ្វើឱ្យប្រដាប់ភេទរបស់បុរសឡើងរឹងបែបនេះ។

# មកពីការទប់អារម្មណ៍ផ្លូវភេទយូរពេក

នៅអំឡុងពេលថ្ងៃផ្លូវភេទបុរសក៏មានការកើនឡើងដែរ តែដោយសារការងារប្រចាំថ្ងៃធ្វើឱ្យខួរក្បាលព្យាយាមគ្រប់គ្រងចំណង់ទាំងនោះ តែការប្រឹងទប់យូរម៉ោងពេក វាក៏អាចបណ្តាលឱ្យមានការឈឺចុកចាប់ខ្លាំងណាស់ដែរ។ ដូច្នេះហើយមានតែពេលវេលាសម្រាកពេលយប់ និងពេលព្រឹកព្រលឹមទេ ដែលបុរសអាចព្រលែងតម្រូវការរបស់ខ្លួនបាន។

# ជាសញ្ញានៃការគេងលក់ស្កប់ស្កល់

ការដែលបុរសបានគេងឆ្អែត និងគេងលក់បានស្កប់ស្កល់ល្អ នឹងធ្វើឱ្យកម្រិតអរម៉ូន Testosterone កើនឡើងខ្ពស់ជាងមុនដល់ទៅ ១៥ភាគរយឯណោះ។ ហើយអរម៉ូននេះហើយ ដែលជំរុញឱ្យតម្រូវការផ្លូវភេទរបស់បុរសកើនឡើង និងងើបឡើងរឹងពេលព្រឹកនោះ។

អរម៉ូននេះហើយ ដែលជំរុញឱ្យតម្រូវការផ្លូវភេទរបស់បុរសកើនឡើង និងងើបឡើងរឹងពេលព្រឹក

# ជាចំណង់ធម្មជាតិរបស់មនុស្សប្រុស

ធម្មជាតិអារម្មណ៍ផ្លូវភេទរបស់មនុស្សប្រុស និងមនុស្សស្រីមានភាពខុសគ្នា ដោយបុរសមានទំនោរផ្លូវភេទច្រើននៅពេលព្រឹក តែសម្រាប់មនុស្សស្រីវិញមានអារម្មណ៍ផ្លូវភេទច្រើននៅពេលយប់។

# ការបន្សល់អារម្មណ៍ផ្លូវភេទពីយប់

ជាធម្មតាមនុស្សប្រុសអាចមានអារម្មណ៍ និងចំណង់ផ្លូវភេទច្រើននៅពេលយប់ ៤ ទៅ ៥ដង ឬលើសពីនេះ ហើយទម្រាំតែអាចសម្រួលអារម្មណ៍វិញត្រូវចំណាយពេលដល់ទៅ ២៥នាទី។ ដូច្នេះវាមិនមែនជារឿងដែលត្រូវឆ្ងល់ទេ ដែលអារម្មណ៍ផ្លូវភេទនេះបានបន្សល់នៅពេលព្រឹកព្រលឹមនោះ។

# ជំងឺផ្លូវភេទ

ជំងឺអារម្មណ៍ផ្លូវភេទមានឈ្មោះថា Nocturnal Penile Tumescence (NPT) គឺជាការឡើងរឹង និងមានចំណង់ផ្លូវភេទច្រើន ជាពិសេសគឺពេលយប់ និងពេលព្រឹកព្រលឹម។ វាអាចកើតឡើងមិនរើសអាយុឡើយ តែអាចកើតឡើងភាគច្រើនចំពោះបុរសដែលកំពុងតែជិតពេញវ័យ និងបុរសដែលពេញកម្លាំងជាដើម។

# មកពីប្លោកនោម

ការទប់នោម ឬប្លោកនោមពោរពេញដោយទឹកនោមពេញមួយយប់ ក៏ជាមូលហេតុដែលទៅរំញោចខួរឆ្អឹងខ្នង រាលដាលទៅដល់តំបន់ប្រដាប់ភេទបុរស និងធ្វើឱ្យប្រដាប់ភេទបុរសងើបឡើងរឹងផងដែរ។

ជំងឺអារម្មណ៍ផ្លូវភេទមានឈ្មោះថា Nocturnal penile tumescence (NPT) គឺជាការឡើងរឹង និងមានចំណង់ផ្លូវភេទច្រើន ជាពិសេសគឺពេលយប់ និងពេលព្រឹកព្រលឹម

បញ្ហាដែលធ្វើឱ្យប្រដាប់ភេទបុរសងើបឡើងរឹងនៅពេលព្រឹក បណ្តាលមកពីមូលហេតុជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ហើយវាមិនមែនជារឿងគួរឱ្យខ្មាសអៀនឡើយ។  វាជាចំនុចដែលបញ្ជក់ថាបុរសមានសុខភាពផ្លូវភេទល្អ និងអរម៉ូនផ្លូវភេទឡើងខ្ពស់ ដែលគួរតែកុំធ្វើឱ្យអរម៉ូននេះកើនឡើងខ្លាំងដែរ គួរតែធ្វើឱ្យវាមានតុល្យភាពទើបជាការប្រសើរ ដើម្បីកុំឱ្យវាប៉ះពាល់ដល់ការងារ និងការធ្វើកិច្ចការប្រចាំថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]