អាមេរិក៖ នៅក្នុងពេលបច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងសង្គមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដោយសារតែវាអាចផ្តល់ភាពងាយស្រួលយ៉ាងច្រើន នៅក្នុងការទាក់ទងគ្នា ក៏ដូចជាការកម្សាន្តផងដែរ។

យ៉ាងណាមិញ មានមនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភរបស់ខ្លួន ចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ដោយសារគេជឿថាបណ្តាញទំនាក់ទំនងសង្គម មានគុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។  ទន្ទឹមគ្នានឹងនេះដែរ លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានបង្ហើបពីការព្រួយបារម្ភរបស់ខ្លួន ទាក់ទងទៅនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ។ 

យោងតាមសារព័ត៌មាន Guardian កាលពីថ្ងៃសុក្រ លោក Cook បានថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យ Harlow ថា «ខ្ញុំមិនជឿលើរឿងប្រើប្រាស់បច្ចេកវិទ្យាច្រើនហួសហេតុនោះឡើយ ប៉ុន្តែខ្ញុំក៏មិនមែនជាមនុស្សម្នាក់ ដែលគិតថាមនុស្សយើងត្រូវការប្រើប្រាស់វាគ្រប់ពេល ដើម្បីបានទទួលភាពជោគជ័យនោះដែរ»។

ប្រធានក្រុមហ៊ុន Apple រូបនេះបានបន្តទៀតថា ខ្ញុំគ្មានកូននោះទេ ប៉ុន្តែខ្ញុំមានក្មួយប្រុសម្នាក់ ដែលខ្ញុំបានដាក់បម្រាមមួយចំនួនដល់គេ។ មានរឿងជាច្រើនដែលខ្ញុំមិនអនុញ្ញាតិឲ្យគេធ្វើ។ ហើយក្នុងនោះក៏មានរឿងមួយដ៏សំខាន់គឺ ខ្ញុំមិនចង់ឲ្យគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឡើយ៕ 

លោក Tim Cook
បណ្តាញទំនាក់ទំនងសង្គម Instagram
បណ្តាញទំនាក់ទំនងសង្គម Facebook
បណ្តាញទំនាក់ទំនងសង្គម Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]