ភ្នំពេញ៖ នៅពេលឃាត់ខ្លួន ស្ត្រីឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាព ចំពោះមុខសមត្ថកិច្ចថា កាលពីអំឡុងឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ បានឱ្យខ្លួន២នាក់ប្តី-ប្រពន្ធទៅបម្រើផ្ទះរបស់ប្រពន្ធចុងគាត់ឈ្មោះ ចេវ សុវឌ្ឍនា ។
នៅថ្ងៃទី២៥ មករា ២០១៨ វេលាថ្ងៃត្រង់ ខ្លួនបានឃើញលោក ឡាយ វណ្ណៈ ជិះរថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ ជាមួយអ្នកបើកបរឈ្មោះម៉ៃ ហើយឈ្មោះ ឡាយ វណ្ណៈ បានទៅអង្គុយជជែកគ្នាជាមួយឈ្មោះ ចេវ សុវឌ្ឍនា មួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីរឿង (ឡាយ វណ្ណៈ) មានស្រីខាងក្រៅផ្សេងទៀត ។
លុះព្រឹកថ្ងៃទី២៦ មករា ២០១៨ អ្នកស្រី ចេវ សុវឌ្ឍនា បានឱ្យខ្លួននិងប្តីរៀបចំអីវ៉ាន់ទៅភ្នំពេញ ។ ពេលទៅដល់ភ្នំពេញវេលាថ្ងៃត្រង់ ស្រាប់តែលោក ឡាយ វណ្ណៈ បានទូរស័ព្ទឲ្យពួកគាត់ត្រឡប់ទៅខេត្តតាកែវវិញ ដែលធ្វើដំណើរដោយរថយន្តរបស់អ្នកស្រី ចេវ សុវឌ្ឍនា (ជនរងគ្រោះ) ដែលអ្នកស្រីបើករថយន្តដោយខ្លួនឯង ។
អ្នកបម្រើស្រីសារភាពទៀតថា ពេលទៅដល់ផ្ទះ ជនរងគ្រោះបានឱ្យខ្លួន (ចាន់ រី) រៀបចំហូបបាយទឹកដូចធម្មតា ។ លុះដល់ម៉ោងប្រហែ៦ល្ងាច ខ្លួនបានឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ មានអ្នកបើកបររថយន្តឈ្មោះ ម៉ៃ បានទៅដល់ផ្ទះ (ជនរងគ្រោះ) ហើយបានឡើងទៅដល់ជាន់ទី១ ជាបន្ទប់ដេករបស់អ្នកស្រី ចេង សុវឌ្ឍនា ។ ចំណែកអ្នកបើកបររថយន្តនៅអង្គុយលេងជាមួយប្តីរបស់គាត់ ក្នុងបរិវេណផ្ទះនោះដែរ ។
បានប្រហែល៣០នាទី ក៏ឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ចុះពីលើមកវិញហើយប្រាប់ថា អាវឌ្ឍនា ងាប់ហើយពួកឯងចាត់ចែងយកវាទៅចង.ក នៅក្បែរបង្អួចទៅ បើប៉ូលិសសួរប្រាប់ថា វាចង.កសម្លាប់ខ្លួនឯង ។ បន្ទាប់មក ពីរនាក់បងប្អូនក៏ឡើងរថយន្តចេញដំណើរទៅបាត់ ។ ពេលបងប្អូនពីរនាក់នោះចេញផុតខ្លួន និងប្តីព្រមទាំងឈ្មោះ ម៉ៃ ជាអ្នកបើកបរឱ្យលោក ឡាយ វណ្ណៈ បានឡើងទៅលើ ស្រាប់តែឃើញបន្ទប់ចំហ ហើយឃើញជនរងគ្រោះដេកផ្ងារស្លាប់នៅលើគ្រែពូក ។
ភ្លាមនោះ ឈ្មោះ ម៉ៃ និងប្តីខ្លួន បានលើកសាកសពយកទៅផ្អឹបនឹងជញ្ជាំងបន្ទប់ ក្បែរបង្អួចដែលមានខ្សែរីដូបង្អួចធ្លាក់ចុះ ហើយប្តីខ្លួនបានយកខ្សែរីដូនោះចងរឹត.កអ្នកស្រីសុវឌ្ឍនា ហើយឈ្មោះ ម៉ៃ បានលើកដៃទាំងពីររបស់នាង សុវឌ្ឍនា ដាក់ជាប់និងកដូចក្នុងរូបភាពដែលចង.កនោះ ។
ពេលធ្វើសកម្មភាពហើយពួកគេបានចុះក្រោមវិញ ហើយឈ្មោះ ម៉ៃ បានចាក់សោទ្វារបន្ទប់ រួចក៏ចេញពីផ្ទះនោះទៅបាត់ ហើយខ្លួន (ចាន់ រី)បានទូរស័ព្ទប្រាប់ទៅសាច់ញាតិជនរងគ្រោះឲ្យដឹងថា អ្នកស្រី សុវឌ្ឍនា បានចង.កស្លាប់ហើយ ព្រមទាំងបានតេប្រាប់ឈ្មោះម៉ៃ ឲ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យដឹងហេតុការណ៍នេះ ដែលមានមនុស្សចង.កសម្លាប់ខ្លួននៅក្នុងផ្ទះ ។

ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]