(ភ្នំពេញ)៖ ទន្ទឹមនឹងអាជីពជាតារាសម្ដែង នៅលើវិស័យសិល្បៈ ត្រូវបានគេមើលឃើញថា ទទួលបានជោគជ័យ គូរឲ្យកត់សម្គាល់ផងនោះ តារាជើងចាស់ លោក សាវិន ហ្វីលីព ដែលកំពុងទទួលបានប្រជាប្រិយភាព និងគាំទ្រ ពីទស្សនិកជន ហើយលោកក៏មិនភ្លេចបំផុសបំផុលគំនិត និងទឹកចិត្ត កូនស្រីសំណព្វចិត្ត ឲ្យដើរតាមកន្លងរបស់លោកនោះឡើយ ខណៈកាលពីថ្មីៗនេះ ឪពុករូបនេះ ចាប់ដៃគូសម្ដែងជាលើកដំបូង ជាមួយកូនស្រីនៅក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្ម «ខ្មែរមេគង្គ» ក្នុងរឿង «ផ្ទះជួល- Move Out»។

គេនៅមិនទាន់ដឹងថា ការប៉ះគ្នាលើកទី១ រវាងកូនស្រី និងលោកសាវិន ហ្វីលីព ជាឪពុកលើកនេះ អាចសម្ដែងបានដល់កម្រិតណា ឬសម្ដែងជាតួអង្គអ្វីឲ្យប្រាកដនោះឡើយទេ ។

កាលពីកន្លងមក គេនៅចាំបានថា ក្មេងស្រីវ័យ១៩ឆ្នាំ ដែលមាននិស្ស័យចាប់ស្រវា អាជីពសិល្បៈដូចជាឪពុក កញ្ញា វីរីយ៉ា ត្រូវបានឪពុកអះអាងថា កូនស្រីរបស់ខ្លួន នឹងបង្ហាញមុខជាតួឯក លើកដំបូង ក្នុងខ្សែភាពយន្តភាពខ្មែរខ្នាតធំ ដែលចាប់ផ្ដើមថត នាពេលខាងមុខនេះ។ ប៉ុន្តែអ្វីដែលកាន់តែពិសេស នៅក្នុងភាពយន្តមួយនេះ ថែមទាំងមានការចូលរួម ពីសំណាក់ លោក សាវិន ហ្វីលីព ផ្ទាល់ ដែលរឹងតែធ្វើឲ្យខ្សែភាពយន្តមួយនេះ មានភាពទាក់ទាញទ្វេឡើង។

ទោះបីជាយ៉ាងណាក្ដី រឿង «ផ្ទះជួល- Move Out» ក៏មានការចូលរួមពីសំណាក់អ្នកសិល្បៈ ដទៃទៀត មានដូចជា តារាប្រុសកូន៣ សាវិន ហ្វីលីព , លោក ផ្លយ ម្ចាស់បទ «អតីត» ដ៏ល្បីល្បាញ និងអ្នកប្រដាល់កែងឆេះជង្គង់ហោះ លោក អេ ភូផង ព្រមទាំងតារាប្រុសស្រីវ័យក្មេងថ្មីៗ ជាច្រើនដួងទៀតផង៕

សាវិន ហ្វីលីព និងកូនស្រី
កូនស្រី លោកសាវិន ហ្វីលីព
សារបស់សាវិន ហ្វីលីព

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព