កូរ៉េខាងត្បូង ៖ តារាចម្រៀងស្រី កញ្ញា Sandara Park សមាជិកក្រុម 2NE1 ជាតារាស្រីមួយដួង ដែលត្រូវបានគេដឹងថា នាងចូលចិត្តលេងស្ទីលខ្លួន តាមបែបបរទេស រាល់ពេលនាងឡើងសម្ដែងនៅលើឆាក ឫក៏នៅក្នុងជីវិតឯកជនរបស់នាងតែម្ដង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញហ្វេសប៊ុករបស់អ្នកគាំទ្រ 2NE1កម្ពុជា បានបង្ហាញពីតម្លៃនៃសម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់ប្រើប្រាស់មួយចំនួនទៀតរបស់នាង ផងដែរ។
យ៉ាងណាមិញ ចំពោះម៉ូតសម្លៀកបំពាក់របស់ តារាចម្រៀងស្រី Sandara Park គឺសុទ្ធតែជាម៉ាកល្បីៗ ដូចជា ម៉ាក Gucci ម៉ាកFendi ម៉ាកBurberry និងម៉ាកល្បីៗជាច្រើនទៀតផងដែរ។ មិនតែប៉ុណ្ណោះ បើក្រឡេកមកមើលពីតម្លៃវិញ គឺពិតជាថ្លៃកប់ពពក ដែលមានឈុតសម្លៀកបំពាក់ខ្លះ មានតម្លៃទៅដល់រាប់ម៉ឺនដុល្លារឯណោះ៕
រូបភាពពី៖ 2NE1 កម្ពុជា
ចង់ជ្រាបថា តម្លៃនៃសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងទៀត របស់ Sandara Park មានតម្លៃថ្លៃយ៉ាងណា សូមទស្សនាខាងក្រោមនេះ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]