(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្រទន់ លោក ម៉ុង ម៉ានិត បានប្រកាសដកខ្លួន ចេញពីវិស័យចម្រៀង ដោយលោកធ្លាប់ប្រកាសថា ការដើរចេញលើកនេះ ក្រោមហេតុផលស្វែងរកគោលដៅ និង ក្ដីស្រម៉ៃថ្មីរបស់ខ្លួន។ ជាមួយនឹងការប្រកាសធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើកនោះ ផងដែរ ថ្មីៗនេះ លោក ម៉ានិត ស្រាប់តែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តថ្មី បែបមនោសញ្ចេតនា និង វាយប្រហារ ហើយអ្វីដែលកាន់តែពិសេសរឿងមួយនេះ ជាការនិពន្ធ និង សម្ដែងដោយ លោក ម៉ានិត ផ្ទាល់ ថែមទៀតផង។
ទន្ទឹមការលេចមុខ នៅក្នុងរឿងថ្មី ដែលគេស្គាល់ថា ជាស្នាដៃនិពន្ធដោយ លោក ម៉ានិត មានចំណងជើងថា «បេសកកម្មមួយ» ទស្សនិកជន ក៏ចាប់អារម្មណ៍ចំពោះក្ដីស្រម៉ៃរបស់កវិនិពន្ធរូបនេះ ក្រោយប្រកាសដើរចេញអាជីពតារាចម្រៀង ដោយលើកឡើងជាចម្ងល់ថា តើតារាចម្រៀង ម៉ានិត ដើរចេញនេះ ដើម្បីសម្រេចក្ដីស្រម៉ៃអ្វីទៅ?
យោងទៅតាមស្នាដៃនិពន្ធសៀវភៅ នាពេលកន្លងមក ម្ចាស់បទ«មាននាងក៏ធុញ គ្មាននាងក៏ធុញ» ធ្លាប់បង្ហើបថា ខ្លួនក៏មានចំណងចំណូលចិត្ត ផ្នែកនិពន្ធសៀវភៅផងដែរ ជាពិសេសនៅពេលទំនេរ លោកចូលចិត្តអានសៀវភៅ។ ក្រោមហេតុផលនេះ លោកក្លាយជាម្ចាស់ហាងលក់សៀវភៅស្នេហាសម្រាប់មិត្តយុវវ័យ។ មួយរយៈពេលក្រោយមក លោកស្រាប់តែបង្កើតស្នាដៃ ដែលជាថ្វីដៃសរសេររឿងផ្ទាល់ខ្លួន មានចំណងជើងថា «បេសកកម្មមួយ» ហើយរឿងនេះក្លាយទៅជាសាច់រឿងមួយពិតៗ ដោយឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម ក្នុងនោះលោកបានជ្រើសរើសយកតួអង្គ តារាសម្ដែង វណ្ណៈ បរមី និង លោក ពិសិដ្ឋ ហើយក្នុងនោះ លោក ម៉ានិត ក៏បានចូលរួមសម្ដែង ផងដែរ។



ប្រភព៖ khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]