(ភ្នំពេញ)៖ Decathlon ដែលជាក្រុមហ៊ុន លក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា៖«ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា » ខណៈពេលក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះ និងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែសីហា ខាងមុខនេះនៅឯ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនលក់សម្ភារៈកីឡា ដ៏ធំសម្បើមមួយនេះ ដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។

សាខាហាងDecathlon ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនមលទី២ ជាសាខាហាងលក់ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញ ដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត Decathlon គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានា នៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។
លោក Guillaume Cutuliនាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlonប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «យើងបានបំពេញការងារ នៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយដែលបានផ្តោតសំខាន់ ទៅលើការគ្របគ្រង ការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃ គូឧស្សាហកម្មនានានៅក្នុងស្រុក។ លោកបានបន្តថា «ដោយហេតុថា ប្រជាជនកម្ពុជាទូទៅទាំងប្រុសទាំងស្រី សុទ្ធសឹងតែនិយមលេងកីឡា ម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងរីកចម្រើនទៅមុខ ព្រមទាំងតម្រូវការអតិថិជនកំពុងមានការកើនឡើងទៀតនោះ បានផ្តល់ឱកាសដ៏ស័ក្តិសមបំផុតក្នុងការវិនិយោគ ទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ»។

ជាការពិតណាស់ ចាប់តាំងពីឆ្នាំ២០១១មក Decathlon បានបង្កើនការផលិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយដៃគូផ្នែកផ្គត់ផ្គង់ ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុក ដើម្បីធ្វើការគ្រប់គ្រងគុណភាព ការផលិតក៏ដូចជា ការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិក៏ដូចជា លក្ខខណ្ឌការងារទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ។ ក្រោយការផ្តោតសំខាន់ ទៅលើសកម្មភាពផលិតនៅក្នុងប្រទេស ក្រុមហ៊ុនបានសម្រេចចិត្តធ្វើការវិនិយោគ ក្នុងការបើកហាងទំនិញជាច្រើន ដើម្បីធ្វើឲ្យការស្វែងរកសម្ភារៈកីឡា នៅកម្ពុជាកាន់តែមានភាពងាយស្រួល និងសម្បូរបែប»។
ផ្នែកមួយ នៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនតំណាងនូវប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា ជាមួយនឹងការតាំងចិត្តដ៏មុតមាំរបស់ក្រុមការងារ ដែលរួមមានទំនួលខុសត្រូវ សម្រាប់កិច្ចការស្រាវជ្រាវ ការឌីសាញ ការអភិវឌ្ឍន៍ និងការធ្វើតេស្តទៅលើផលិតផលរបស់ពួកគេ។
លោក Guillaume Cutuli បានមានប្រសាសន៍ «យើងចង់ធ្វើឲ្យ Decathlon ក្លាយជាស្លាកសញ្ញាដែលទទួលបានការចូលចិត្ត និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ គោលដៅធំបំផុតរបស់យើងគឺ ការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃទាបសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប»។

Decathlon ក៏បានផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតរបស់ខ្លួន ទៅលើការជ្រើសរើសបុគ្គលិកដែលនឹងចូលរួមចំណែក ក្នុងការលើកស្ទួយគុណតម្លៃ របស់ក្រុមហ៊ុនរួមមាន ទំនួលខុសត្រូវ និងភាពមុះមុតក្នុងការងារ។យើងនឹងជ្រើសយកបុគ្គលិកដែលមានផ្នត់គំនិតប្រកបដោយការស្រឡាញ់កីឡា ការផ្តល់សេវាកម្ម និងឯករាជ្យភាព។អ្នកគ្រប់គ្រង Decathlon ក៏បានធ្វើការយ៉ាងជិតដិតជាមួយក្រុមការងាររបស់ពួកគេដើម្បីជម្រុញពួកគេក្នុងការសម្រេចចិត្តនិងទំនួលខុសត្រូវ។«យើងជឿជាក់យ៉ាងមុតមាំថាការពេញចិត្តរបស់អតិថិជនគឺអាស្រ័យទៅលើបុគ្គលិក។ បុគ្គលិករបស់យើងក៏ត្រូវបានបើកទូលាយឲ្យបង្កើតនូវកំហុសឆ្គងប្រកបដោយទំនួលខុសត្រូវរបស់ពួកគេរៀងៗខ្លួនផងដែរ។»
Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគ ទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជន គ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ ហាងទំនិញរបស់យើង ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ការលក់គ្រប់បែប» ដើម្បីជម្រុញឲ្យមានកិច្ចការទំនាក់ទំនង និងការផ្តល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជន។ ដោយសារតែ អាកប្បកិរិយា និងការរំពឹងទុករបស់អតិថិជន មានការផ្លាស់ប្តូរជាប្រចាំ យើងចង់ផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនទាំងនៅហាងផ្ទាល់និងទីផ្សារអនឡាញ។

Decathlon កម្ពុជាក៏បានចូលរួមចំណែក យ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសហគមន៍ក្នុងតំបន់ ដោយធ្វើការវិនិយោគ ទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។
ក្រុមហ៊ុនក៏បានជ្រើសរើស យុវជនដែលស្ថិត ក្រោមតំបន់អាទិភាពដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុន ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។ ក្រៅពីគំនិតផ្តួចផ្តើម ក្នុងការតាំងចិត្ត និងការបំពេញកាតព្វកិច្ចរបស់ខ្លួន ហាងទំនិញ ក៏មានភាពល្បីល្បាញក្នុងការផ្តល់ជូននូវបទពិសោធន៍អតិថិជន។ ហាងទំនិញដែលមានផ្ទៃក្រឡា ២៥០០ម៉ែត្រការេនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអ៊នសែនសុខ និងមានផ្ទុកទំនិញដែលជាសម្ភារៈកីឡាជាង៦០ប្រភេទខុសៗគ្នា។
ក្រៅពីកីឡា ដែលទទួលបានប្រជាប្រិយភាពដូចជា កីឡាបាល់ទាត់ កីឡាហាត់ប្រាណ កីឡាវាយសី កីឡាហែលទឹក កីឡាឡើងភ្នំនិងកីឡាជិះកង់ Decathlonក៏មានផ្តល់ជូនផលិតផលកីឡា ដែលមានស្រាប់ក្នុងប្រទេសកម្ពុជាដូចជា កីឡាជិះសេះ កីឡាជិះទូក Kayak ឬក៏កីឡាវាយថេនីស។

អតិថិជនក៏អាចធ្វើការសាកល្បង ផលិតផលមុនពេលជាវផងដែរ។ រាល់ហាងទំនិញ Decathlon នៅក្នុងប្រទេសកម្ពុជា នឹងមានទីធ្លាលេងកីឡាធំជាង ៣០០ម៉ែត្រការេ ដែលអាចឲ្យអតិថិជនចូលរួមលេងដោយសេរី។ សកម្មភាពកីឡានានា នឹងត្រូវបានរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ ពីការរស់នៅប្រកបដោយសុខភាពល្អ និងការរក្សារាងសម្រាប់សមាជិក។
អតិថិជនអាចចុះឈ្មោះ ចូលជាសមាជិកសហគមន៍Decathlonនិង អាចទទួលបានអត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលិតផលត្រឡប់ទៅវិញក្នុងរយៈពេល ៣៦៥ថ្ងៃប្រសិនបើមិនត្រូវការ ការចូលរួមព្រឹត្តិការណ៍កីឡាដោយសេរី ឬក៏ការធ្វើតេស្តផលិតផលព្រមទាំង ការបញ្ជាទិញផលិតផលតាមអនឡាញ និងទទួលបានការកក់ទុកទំនិញក្នុងហាង ឬទទួលបានការដឹកជញ្ជូនដល់ផ្ទះ។
«ជាចុងក្រោយហាងទំនិញរបស់យើងខ្ញុំ ត្រូវបានសម្រិតសម្រាំងឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ល្អៗ ជូនអតិថិជនទាំងការអញ្ជើញអតិថិជន ឲ្យទទួលបាននូវការប៉ះ ទទួលបានអារម្មណ៍ពិតៗ ព្រមទាំងការមើលឃើញនូវគុណភាពផលិតផលយើងខ្ញុំបានផ្តល់ផលិតផលរបកគំហើញ បែបថ្មីចុងក្រោយបំផុត ខណៈដែលពួកគេកំពុងស្វែងយល់ពីកីឡាថ្មីៗ»។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]