ភ្នំពេញ៖ ទោះបីជាតារាចម្រៀងលោកឆាយ វីរៈយុទ្ធ មានភាពមមាញឹកនៅក្នុងការងារ ស្ទើរតែដកខ្លួនមិនរួចក្តី ក៏តារារូបនេះតែងតែផ្តល់នូវក្តីសុខ ទៅកាន់ភរិយា ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួនដែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាតារាប្រុសមួយរូបដែលគំរូល្អខាងថ្នាក់ថ្នម និងបង្ហាញភាពផ្អែមល្ហែមទៅកាន់ភរិយា។
ជាក់ស្តែង ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីលោកទំនេរពីការងារ តារារូបនេះតែងតែដឹកដៃភរិយាជាទីស្រលាញ់ ដើរលេងនៅក្រៅប្រទេសជាច្រើន ជាមួយនឹងការបង្ហាញពីសុភមង្គល យ៉ាងជ្រាលជ្រៅទៅកាន់ភរិយាជាទីស្រលាញ់។
មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានដើរតួនាទីជាស្វាមីល្អគ្រប់ពេល ជាមួយនឹងសកម្មភាពមើលថែប្រពន្ធ និងធ្វើឲ្យមហាជនជាច្រើនច្រណែនគ្រប់គ្នាតែម្តង លើសពីនេះ បើនិយាយពីសម្ភារៈនិយមផ្សេងៗវិញ លោកក៏បានផ្តល់ជូនភរិយាជាច្រើនផងដែរ។
ក្រោយពីបានឃើញរូបភាពរបស់តារារូបនេះ បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តគ្រប់គ្នា ព្រោះថាលោកតែងតែមានការងារមិនដែលទំនេរ ក៏ប៉ុន្តែតារារូបនេះតែងតែបង្ហាញក្តីស្រលាញ់ចំពោះភរិយា សឹងគ្រប់ពេលទៅហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
![](https://s5.kh1.co/11/117602f855ce0dd1ffbccd02294601d9f2def5c5.jpg)
![](https://s5.kh1.co/a2/a282c3f0c21b4cf02aa664c96437e9183c917df3.jpg)
![](https://s6.kh1.co/ea/eaaa9f7f86ef7da1278a26b20d027482aae68da0.jpg)
![](https://s6.kh1.co/23/2354a5cab26d97574831ae534231c9874066d0e6.jpg)
![](https://s6.kh1.co/8d/8d1dcf68f7ab31457444835a6b4069a7dd1da76f.jpg)
![](https://s4.kh1.co/30/3098037ce1c8044e2c49abdb5f43a0229310e4ff.jpg)
![](https://s5.kh1.co/71/7198c2dcda870489f26cb1abb360248e19aaf097.jpg)
![](https://s5.kh1.co/7e/7ebbe939aa7ecf84b250ce932c52613cd0e38b44.jpg)
![](https://s4.kh1.co/63/637123fa8486d0b5e75cdc1c77b84a36e5455dd0.jpg)
![](https://s4.kh1.co/63/63b4c4db6f165a1e1ac14bc4d6fb66184c0999e5.jpg)
![](https://s4.kh1.co/fa/fa04f42973e388e770b7ef5e4efc771391dc424d.jpg)
![](https://s5.kh1.co/4c/4c83491590b59cf368e5fa29f9c4f4771cc02b49.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]