ថៃ៖ ជាការពិតណាស់ ទម្រាំតែតារាសម្ដែងនីមួយៗ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យមានការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដោយត្រូវឆ្លងកាត់ឧបសគ្គជាច្រើន នៅក្នុងវិស័យសិល្បៈសម្ដែងមួយនេះផងដែរ។

ដោយឡែក នៅក្នុងចំណោមតារាសម្ដែងថៃល្បីៗទាំងនោះ ក៏មានតារាស្រីមួយចំនួន ដែលពួកគេស្ទើរតែមិនគួរឲ្យជឿនឹងខ្លួនឯង ដោយក្នុងនោះ ពួកគេសម្ដែងក្នុងMV បទចម្រៀងជាលក្ខណៈតួ ដែលមានចរិតបែបកាច ត្រឹមតែមួយបទតែប៉ុណ្ណោះ បានធ្វើឲ្យវាសនានៅលើវិថីសិល្បៈសម្ដែងរបស់ពួកគេ មានសន្ទុះការគាំទ្រខ្លាំង សឹងតែមិនគួរឲ្យជឿតែម្ដង ដោយនេះបូករួមផ្សំ មកពីសមត្ថភាពសម្ដែង និងជាពិសេសរូបសម្រស់ដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញរបស់ពួកគេផងដែរ។

ចង់ជ្រាបកាន់តែច្បាស់ថា មានតារាសម្ដែងស្រីថៃរូបណាខ្លះ សូមតាមដានទស្សនាខាងក្រោមនេះ៖ 

១. Maypitchy

តារាស្រីស៊ិចស៊ីរូបនេះ ត្រូវបានប្រិយមិត្តទទួលស្គាល់រូបនាង តាមរយៈការសម្ដែងលើកដំបូងក្នុងបទចម្រៀង «តួបញ្ហា» ដោយក្នុងនោះនាងបានសម្ដែងជាតួស្រីដែលមានអត្តចរិត បែបកាចខ្លាំង បានយ៉ាងល្អ ដែលធ្វើឲ្យអ្នកទស្សនាហើយ មិនសរសើរមិនបាននោះទេ។ 

Maypitchy

២.Jaja Primrata

តារាសម្ដែងស្រីដ៏ឆ្នើមខាងផ្នែកតួបែបឆ្នាស់ បានសាងកេរ្ដិ៍ឈ្មោះខ្លួន ឲ្យមហាជនមានការទទួលស្គាលយ៉ាងឆាប់រហ័ស តាមរយៈការសម្ដែងក្នុងបទចម្រៀង «ឈឺចាប់តែម្នាក់ឯង» ដោយក្នុងនោះ បទចម្រៀងមួយបទនេះ មានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកទស្សនា។

Jaja Primrata

៣. Chonticha Nuamsukon

ពិធីការិនី និងជាតារាសម្ដែងស្រីរូបស្រស់ ត្រូវបានទស្សនិកជនទទួលស្គាល់តាមរយៈការសម្ដែង ក្នុងបទចម្រៀងមានចំណងជើងថា «កម្លាំងជំរុញចិត្ត» ដែលមានភាពល្បីល្បាញខ្លាំង ក្នុងឆ្នាំ១៩៩៧ ដោយជាឆ្នាំដែលតារាស្រីរូបនេះ បានបោះជំហានចូលប្រឡូកសិល្បៈជាលើកដំបូងផងដែរ។ 

Chonticha Nuamsukon

៤. Prang Kannarun

នៅក្នុងឆ្នាំ២០១០ តាមរយៈបទចម្រៀងមួយបទ ដែលក្រុមDr.Fuu បានផលិតចម្រៀងផ្ទាល់ខ្លួនឡើងជាលើកដំបូង ដោយនេះដែរ ក៏ជាការសម្ដែងលើកទី១របស់ Prangផងដែរ។ ហើយសម្រាប់MVមួយបទនេះ បានធ្វើឲ្យមហាជនកាន់តែចង់ដឹង និងចង់ស្គាល់ថាតារាស្រីរូបនេះ ជាអ្នកណា និងមានឈ្មោះអ្វីផងដែរ៕    

Prang Kannarun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]