ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងសម្បើម សម្រាប់ ក្រុមហ៊ុន HGB Group Co.,LTD ក្នុងការផ្តល់ប្រូម៉ូសិនមាស១គីឡូដល់អតិថិជនរថយន្ត MAZDA នាចុងឆ្នាំ២០១៨ ដោយមានអតិថិជនជាវ៥៩០គ្រឿងក្នុងរយះពេលត្រឹមតែបីខែប៉ុណ្ណោះ។
អតិថិជនជាច្រើនទៀតដែលគាំទ្ររថយន្ត MAZDA បានសំណូមពរអោយក្រុមហ៊ុន HGB Group Co.,LTD បន្តនូវប្រូម៉ូសិនមាសសម្រាប់ឆ្នាំថ្មីនេះ។ ជាការឆ្លើយតបនឹងសំណូមពរនោះ ក្រុមហ៊ុន HGB Group Co.,LTD ក៏បានធ្វើការសម្រេចបន្តប្រូម៉ូសិនមាសប្រចាំឆ្នាំ
មិនតែប៉ុណ្ណោះថែមទាំងផ្តល់ជូនកម្មវិធីប្រូម៉ូសិនមាសទេ្វដងគឺ “កម្មវីធីឈ្នះមាសសុទ្ធ 2kg ” ជូនអតិថិជនរបស់ខ្លួន។ រាល់អតិថិជនរបស់MAZDAដែលជាវក្នុងឪកាសនេះសុទ្ធតែនឹងទទួលបានរង្វាន់មាសទាំងអស់ ដោយរង្វាន់ធំគឺមាសសុទ្ធ២គីឡួក្រាម ហើយរង្វាន់សរុបជាង៧០០រង្វាន់ស្មើនឹងមាសសុទ្ធជិត៦គីឡូក្រាម(១៥៥តម្លឹង) ។
យោងតាមប្រសាសន៍អ្នកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា៖
“នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជំនួសមុខឲ្យក្រុមហ៊ុន អេច ជី ប៊ី គ្រុប ដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនប្រូម៉ូសិនមាសរដូវការទី១ដែលបានជាវរថយន្តពីក្រុមហ៊ុន Mazda ចំនួន ៥៩០ គ្រឿងគិតត្រឹមតែរយៈពេល៣ខែចុងក្រោយប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីប្រូម៉ូសិនមាសរដូវកាលទី១ កន្លងទៅក្នុងពេលថ្មីៗនេះអតិថិជនដែលបានឈ្នះ រង្វាន់មាសសុទ្ធ១គីឡូ កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី សរុប៥៩០រង្វាន់បានប្រគល់ជូនអតិថិជន រួចរាល់ជាស្ថាពរហើយ”។
អ្នកស្រីបានបន្តទៀតថា៖
“ដោយហេតុតែមានសន្ទុះគាំទ្រ និងមានការសំណូមពរពីអតិថិជន ជាច្រើនផងដែរនោះ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានសម្រេចដាក់បន្តអោយមាននូវប្រូម៉ូសិនមាសជាថ្មីម្តងទៀត។ ហើយអ្វីដែលកាន់តែពិសេសជាងមុនទៅទៀតនោះ គឺ កម្មវីធីឈ្នះរង្វាន់ធំ “ មាសសុទ្ធ 2kg ” និងរង្វាន់ កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី ដែលសរុបមានចំនួនជាង៧០០រង្វាន់ស្មើនឹងមាសសុទ្ធជាង៦គីឡូក្រាម(១៦០តម្លឹង)ជូនអតិថិជនគ្រប់ៗគ្នា”។
សូមបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នេះតទៅ។ ដូច្នេះហើយសូមអតិថិជនទាំងអស់ប្រញាប់រួសរាន់ឡើងកុំអោយឱកាសមាសដ៏អស្ចារ្យនេះកន្លងផុតអោយសោះ៕
ហ្វេសប៊ុក៖ https://www.facebook.com/MazdaCambodia/
វេបសាយ៖www.mazda.com.kh
យូធូប៖ https://www.youtube.com/MazdaCambodia
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 095 999 599, 095 999 699.
Mazda Cambodia (សាខា ព្រះមុនីវង្ស)
# 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 599
ទូរស័ព្ទ: (+855) 23 988 881/977 771
ទូរសារ: (+855) 23 999 678
Mazda Cambodia (សាខា ពោធិ៍ចិនតុង)
# 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 699
ទូរស័ព្ទ: (+855) 023 92 5555/995 678
ទូរសារ: (+855) 23 999 678
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]