ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ក្រុមគ្រួសារបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានប្រារព្ធពិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅកាន់នាង ដែលបានធ្វើឡើងដោយក្តីក្រៀមក្រំបំផុត ដែលចាប់ផ្តើមពីពឹ្រកមិញនេះ។
ការបាត់បង់របស់តារាស្រីរូបនេះ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រនៅក្នុងប្រទេសមានការសោកស្តាយយ៉ាងខ្លាំងប៉ុណ្ណោះទេ ក៏ប៉ុន្តែតារាចម្រៀងលោកខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើតរបស់នាង ពិតជាមានការសោកស្តាយ រកអ្វីប្រៀបពុំបាន ស្ទើរតែគ្មានកម្លាំង និងអស់សង្ឃឹមនៅពេលឈរមើលនាងចាកចេញនៅចំពោះមុខ។
ទន្ទឹមនេះដែរ ពិធីបុណ្យ៧ថ្ងៃនៅក្នុងថ្ងៃនេះ ឃើញថាតារាចម្រៀងប្រុសរូបនេះ កាន់តែក្រៀមក្រំជាងមុនទៅទៀត បើតាមរយៈរូបភាពជាច្រើនសន្លឹក បង្ហាញពីទឹកមុខដ៏ក្រៀមក្រំ បូករួមនឹងភាពសោកស្តាយនៅក្នុងចិត្ត ថែមមួយកម្រិតទៀត។
ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រក៏បាននាំគ្នា លើកទឹកចិត្តទៅកាន់រូបលោក និងគ្រួសារ តាមរយៈការComment នៅលើបណ្តាញសង្គមជាច្រើនផងដែរ៕
សូមទស្សនារូបភាព បុណ្យ៧ថ្ងៃខេមរៈ ស្រីពៅ ព្រឹកមិញនេះ ខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]